សារព័ត៌មានជប៉ុន Nikkei បានអោយដឹងថា Nissan នឹងកាត់បន្ថយ ១៥% នៃចំនួនរថយន្ដដែល
ដំឡើងនៅជប៉ុន ក្នុងខែខាងមុខ ចំណែក Toyota វិញ ក៏នឹងកាត់បន្ថយជាង ១០% ក្នុងឆ្នាំ ២០១៤។
Nissan នឹងកាត់បន្ថយផលិតផលពី ១,៣៥លានគ្រឿង/ឆ្នាំ មកនៅត្រឹម ១,១៥លានគ្រឿង។
តម្លៃប្រាក់យ៉េនបានឡើងថ្លៃ ធ្វើអោយលទ្ធភាពនៃការប្រកួតប្រជែងរបស់ផលិតផលនាំចេញរបស់
ជប៉ុនត្រូវថយចុះ។ កាលពីខែមករា ក្រុមហ៊ុន Nissan បានអោយដឹងថា ក្រុមហ៊ុនបានកាត់បន្ថយ
ការនាំចេញពីប្រទេសជប៉ុន ដើម្បីបន្ថយឥទ្ធិពលនៃតម្លៃរូបិយវត្ថុក្នុងស្រុកធ្លាក់ថ្លៃ។
Nissan នឹងផ្អាកដំណើរការប្រព័ន្ធផលិតមួយ របស់រោងចក្រ Oppama នៅក្នុងស្រុក Kanagawa
ប៉ុន្ដែ មិនកាត់រំសាយបុគ្គលិកនោះទេ។ ក្រុមហ៊ុននេះក៏នឹងបញ្ឈប់ការផលិតរថយន្ដ Tiida នៅជប៉ុន
ផងដែរ។ Nissan នឹងបង្កើនការផលិតនៅប្រទេសទើបមួយចំនួន ដូចជាចិន ប្រេហ្ស៊ីល និងរុស្ស៊ី។
ចំណែកក្រុមហ៊ុន Toyota វិញ ក៏នឹងកាត់បន្ថយការផលិតចំនួន ១០% នៅជប៉ុន មកនៅត្រឹម ៣,១
លានគ្រឿង សម្រាប់ឆ្នាំ ២០១៤។
Toyota ក៏នឹងមិនកាត់រំសាយបុគ្គលិកនោះដែរ ក្នុងគម្រោងកាត់បន្ថយការផលិតនេះ ទន្ទឹមនឹងនេះ
Toyota ក៏បានធានាថា អ្នកផ្គត់ផ្គង់ និងដៃគូពាណិជ្ជកម្មក្នុងស្រុករបស់ខ្លួន នៅតែអាចទទួលបាន
ចំណេញ។
Toyota ចង់រក្សាចំនួននៃរថយន្ដដែលដំឡើងក្នុងស្រុក អោយនៅត្រឹម ៣លានគ្រឿងក្នុងមួយឆ្នាំ ថយចុះប្រហែល ៥០០,០០០គ្រឿង ធៀបនឹងពេលបច្ចុប្បន្ន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Reuters