ភ្នំពេញ (ថ្ងៃទី 08 ឧសភា ឆ្នាំ 2015)--ក្រុមហ៊ុនសាមសុងបានបញ្ចប់វគ្គបណ្តុះបណ្តាល វិជ្ជាជីវៈ លើកទី2 ផ្នែក មេកានិក និង អេឡិចត្រូនិចដល់សាស្រ្តចារ្យ មហាវិទ្យាល័យ អេឡិចត្រូនិក និង មេកានិក នៅវិទ្យា ស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) ពីថ្ងៃទី 4 ដល់ ថ្ងៃទី 8 ខែ ឧសភា ឆ្នាំ2015 ដើម្បីពង្រឹងធនធាន មនុស្ស ក្នុងវិស័យបច្ចេកវិទ្យា នៅកម្ពុជា។
លោក ហ្គីហាន់ លី នាយកគ្រប់គ្រង ក្រុមហ៊ុន សាមសុង អេឡិកត្រូនិច ប្រចាំកម្ពុជា បាន ឲ្យដឹងថា៖ «យើងប្តេជ្ញាគាំទ្រ វិស័យ បច្ចេកវិទ្យាក្នុងប្រទេសកម្ពុជាតាមរយៈការបណ្តុះបណ្តាល សមត្ថភាពដល់អ្នក មានជំនាញផ្នែកបច្ចេកវិទ្យា។ ឆ្នាំនេះយើងបាន ធ្វើការ វិនិយោគធនធានបន្ថែម ទៀតដើម្បី អាចទទួល សិក្ខាកាមចូលរួមកាន់តែច្រើន។»
សាស្រ្តាចារ្យទាំងអស់ ដែលបានទទួលការបណ្តុះបណ្តាល ចំនួន 4 ថ្ងៃនេះ ត្រៀមនឹងបង្ហាត់បង្ហាញបន្ត ទៅដល់ សិស្សនិស្សិតចំនួន 60 នាក់ ទៀតនៅវិទ្យាស្ថានពហុបច្ចេកទេស នៃកម្ពុជា សម្រាប់វគ្គសិក្សា Samsung Tech Institute ជំនាន់ទី 2 ក្នុង ឆ្នាំ 2015 នេះ។ សិក្ខាកាមទាំងអស់បានទទួល ការបណ្តុះ បណ្តាល ទៅលើផលិតផល សាមសុង ដែល មាន ដូ ចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកសម្លៀកបំពាក់ និងទូរស័ព្ទដៃ ។ វគ្គបណ្តុះបណ្តាល នេះត្រូវបានផ្តោតទៅលើការផ្គុំ ការជួសជុល និងការដោះស្រាយបញ្ហាផ្សេងៗ ។
លោកសាស្រ្តចារ្យ ស្រី ភារម្យ ដែលបានចូលរួម ក្នុងវគ្គ បណ្តុះ បណ្តាលនេះបានមានប្រសាសន៍ថា៖ “ខ្ញុំបាទសូមថ្លែងអំណរអរគុណចំពោះក្រុមហ៊ុនសាមសុង ដែលបាន បើកវគ្គបណ្តុះបណ្តាលជាលើកទី 2 នេះ ដែលបានអនុញាតឲ្យពួកខ្ញុំ អាចអនុវត្តទ្រឹស្តី ដែលរៀន រួចជាមួយ ផលិតផលទំនើបៗ របស់សាម សុង
វគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី 1 ត្រូវ បានបញ្ចប់ដោយជោគជ័យ ចុងឆ្នាំ 2014 ដែលកាលនោះ ក្រុមហ៊ុន សាមសុង បានបណ្តុះ បណ្តាល សិស្ស ចំនួនត្រឹមតែ 50នាក់ដោយផ្តោតទៅ លើបច្ចេកវិទ្យាទូរស័ព្ទដៃប៉ុណ្ណោះ។ ដោយសារតែផលិត ផល អេឡិចត្រូនិចមានកាន់តែច្រើននៅ លើទី ផ្សារកម្ពុជា ក្រុមហ៊ុន សាមស៊ុងបានសម្រេចរៀបចំ កម្មវិធីសិក្សាឲ្យកាន់តែ ទូលំទូលាយជាង មុនដោយ ដាក់បញ្ចូលនូវ មេរៀនអំពីផលិតផល អេឡិចត្រូនិចជាច្រើនទៀតឲ្យសិក្ខាកាមបានសិក្សាយល់ដឹង និង ដើម្បីបំពេញតម្រូវការ របស់អតិថិជននៅក្នុងទីផ្សារការងារនៅកម្ពុជា។
លោក ហ្គីហាន់ លី នាយក គ្រប់គ្រង ក្រុម ហ៊ុន សាមសុង អេឡិកត្រូនិច ប្រចាំនៅកម្ពុជា បានមាន ប្រសាសន៍ថា “ ផលិតផល អេឡិចត្រូនិច របស់សាមស៊ុង ត្រូវបានប្រើប្រាស់នៅជុំវិញ ពិភពលោក។ ដូច្នេះសិក្ខាកាម ទាំងអស់អាចប្រើប្រាស់ចំណេះដឹង និង ជំនាញដែល បានមកពីវគ្គបណ្តុះបណ្តាលនេះ សម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេស ដទៃទៀតផងដែរ។”
ប្អូនប្រុស ណេង បូរ៉ា វ័យ 21 ឆ្នាំ ដែលគាត់បានចូលរួមវគ្គបណ្តុះ បណ្តាលកាលពីឆ្នាំ 2014 បានទទួល ការ ងារជាបុគ្គលិកជំនាញនៅ Samsung Service Center សាខា រាជធានីភ្នំពេញ បានមានឲ្យដឹងថា៖ “បន្ទាប់ពីបញ្ចប់ការចុះកម្មសិក្សានៅ Samsung Service Center រយៈពេល 3 ខែរួច មក ខ្ញុំបានយល់ដឹង ពីផលិតផល អេឡិចត្រូនិចដែលទើបនឹងចេញថ្មីៗរបស់សាមស៊ុង ក៏ដូចជា បាន យកចំណេះវិជ្ជាដែល ខ្ញុំបានរៀនមកធ្វើការអនុវត្តផងដែរ។ នេះគឺជាឱកាសដ៏កម្រមានមួយសម្រាប់សិស្ស ដូចជា យើងទាំង អស់ គ្នាព្រោះយើងអាចទាក់ទងជាមួយអ្នកជំនាញនិង យល់ដឹងពីបញ្ហាផ្សេងៗ របស់ អតិថិជនបច្ចុប្បន្ន ខ្ញុំក៏ត្រូវបានក្រុមហ៊ុន ជ្រើសរើសឲ្យបម្រើការងារនៅទីនេះតែម្តង”។
ក្រៅពីទទួលបាននូវចំណេះដឹងសម្រាប់អភិវឌ្ឍន៍នូវសមត្ថភាពរបស់ខ្លួន គ្រប់សិស្សទាំង អស់ដែលបាន សិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏បានទទួលនូវសំភារៈសម្រាប់សិក្សា ហើយ និងប្រាក់ឧបត្ថម្ភប្រចាំខែ ពីសាមសុងដើម្បីជួយសំរួលដល់ការសិក្សារបស់ពួកគាត់ រហូតដល់ ចប់ វគ្គបណ្តុះបណ្តាល និងសិស្ស ឆ្នើមក៏ទទួលបានឱកាសការងារពីក្រុមហ៊ុន សាមសុង ផងដែរ៕
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែក បច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទី កន្លែង។ តាមរយៈ ការ បង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ ផ្ទាល់ ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍ វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើង មាន បុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។
ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com
ប្រភព ៖ Samsung Cambodia