CamNews

ព័ត៌មានអន្តរជាតិ 

លេចចេញវីដេអូ បុរសអ្នកមានពីរនាក់ វាយគ្នាកណ្ដាលទីក្រុងព្រោះរឿងជិះ"តាក់ស៊ី"

 
អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ ដេលីមែល កាលពីព្រឹកថ្ងៃទី ២៥ កញ្ញានេះថា
មានបុរសអ្នកមានពីរនាក់ ដែលជាអ្នករកស៊ីជំនួញធំៗដូចគ្នា បានវាយតប់គ្នា ដោយសារ
តែរឿងឡើងជិះរថយន្ដតាក់ស៊ី បានធ្វើអោយផ្អើលអស់អ្នកដំណើរពេញទីក្រុង។


តាមប្រភពខាងលើដដែល បានអោយដឹងថា រឿងដែលគួរអោយខ្វះសីលធម៌ មានភាពខ្មាស
អៀន និងមិនគួរអោយកើតឡើងនេះ ត្រូវបានកើតឡើងនៅលើដងផ្លូវមួយ ក្នុងតំបន់Manha-
ttan ក្រុង New York សហរដ្ឋអាមេរិក។ តាមការអោយដឹង ពីអ្នកធ្វើដំណើរតាមដងផ្លូវបាន
អោយដឹងថា បុរសដែលមានមុខជំនួញរកស៊ីធំៗ ដូចគ្នានោះ បានឈ្លោះប្រកែកគ្នារហូតដល់
ថ្នាក់វាយតប់គ្នា ដោយមិនគិតពីមុខមាត់របស់ខ្លូន គឺមូលហេតុ ដោយសារតែរឿង ស្រឡាញ់
និងចង់ឡើងជិះរថយន្ដតាក់ស៊ីតែមួយ។


ទោះបីជាយ៉ាណាក៏ដោយ ក៏បុរសទាំងពីរនាក់ខាងលើ មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ
ហើយនេះជាវីដេអូក្លីប​ ដែលបង្ហាញពីការវាយតប់គ្នារវាងបុរសអ្នកមានទំាងពីរនាក់។ សូម
ចុចដើម្បីមើល៕

 

 

ដោយ៖ សីហា
ប្រភព៖ dailymail


Tags: news usa men figting on road.