អ្នកគឺជាមនុស្សដែលមានអាថ៌កំបាំងច្រើន និងមិនចង់ឱ្យអ្នកណាម្នាក់ អាចប្រើប្រាស់កម្មវិធីសបវ៉ែរ ដែលកំពុងមាននៅក្នុងកុំព្យូទ័ររបស់ខ្លួន ? វិធីសាមញ្ញបំផុត ដើម្បីសម្រេចបំណងនេះ នោះគឺបង្កើត
លេខកូដសម្ងាត់ ដើម្បីបិទសោកម្មវិធី ដោយប្រើជំនួយពី Program Blocker។
Program Blocker គឺជាកម្មវិធីឥតគិតថ្លៃ ដែលត្រូវបានបញ្ចេញឱ្យប្រើប្រាស់ ដោយ The Windows
Club ។ Program Blocker មានមុខងារបង្កើតលេខកូដសម្ងាត់ ដើម្បីទប់ទល់នឹងការប្រើប្រាស់កម្ម
វិធីនៅលើកុំព្យូទ័រ ដោយមិនមានការអនុញ្ញាត ហើយមានតែអ្នកដែលបានដឹងលេខកូដសម្ងាត់
ទើបអាចចូលប្រើប្រាស់បាន។
ក្រោយពីទាញយកពីអ៊ីធឺរណិត អ្នកអាចប្រើប្រាស់ Program Blocker បានភ្លាម ដោយមិនចាំបាច់
ដំឡើងទៅក្នុងកុំព្យូទ័រ។ នៅពេលប្រើដំបូង Program Blocker នឹងទាមទារឱ្យអ្នក បង្កើតលេខកូដ
សម្ងាត់។
បន្ទាប់មក អ្នកនឹងត្រូវបាននាំទៅដល់អ៊ីនធឺរហ្វេសរបស់សបវ៉ែរ ដែលមានស្ទីលដូច Windows 8 ។
ពេលនេះ អ្នកត្រូវចុចទៅលើ Block Applications ។ នៅលើអ៊ីនធឺហ្វេស Block Applications នឹង
បង្ហាញអំពីតារាងសបវ៉ែរ ដែលមាននៅក្នុងម៉ាស៊ីន ហើយនៅលើ Common Applications អ្នកត្រូវ ជ្រើសរើសសបវ៉ែណាមួយដែលអ្នកចង់ប្លក់ និងចុងលើសញ្ញា > ដើម្បីបំលាស់ទីវា ទៅកាន់ Blocked
Applications ។ ប្រសិនមិនមានតារាងឈ្មោះ ចូរចុចលើ Add New និងស្វែងរកកម្មវិធី។ ចុងបញ្ចប់
ត្រូវចុចលើពាក្យ Save ដើម្បីរក្សាទុក។
ដូច្នេះ នៅពេលអ្នកបើកកម្មវិធីអ្វីមួយ ដែលកំពុងត្រូវបានការពារដោយ Program Blocker នោះ
ផ្ទាំងអក្សរមួយនឹងបង្ហាញខ្លួន ដោយស្នើឱ្យបញ្ចូលលេខកូដសម្ងាត់ ដើម្បីប្រើប្រាស់កម្មវិធី។
ប្រសិនចង់លុបកម្មវិធីមួយ ចេញពីបញ្ជីការពាររបស់ Program Blocker អ្នកគ្រាន់តែចុចទៅលើ
ឈ្មោះកម្មវិធី ហើយជ្រើសរើសពាក្យ Remove នៅក្នុងតារាងរបស់ Block Applications គឺជាការ
ស្រេច។ នៅពេលចង់បង្កើតបន្ថែមនូវជម្រើសផ្សេង ដូចជាដំណើការដោយស្វ័យប្រវត្ត ឬប្ដូរលេខ
កូដសម្ងាត់ អ្នកត្រូវចុច Settings នៅលើអ៊ីនធឺរហ្វេសចម្បង។
Program Blocker ត្រូវបានផ្ដល់ដោយឥតគិតថ្លៃ និងអាចប្រើបាននៅលើ Windows 7/8/8.1 ហើយ
ប្រសិនមានបំណងប្រើប្រាស់ អ្នកអាចទាញយកកម្មវិធី នៅទីនេះ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ thewindowsclub