CamNews

ព័ត៌មានបច្ចេកវិទ្យា 

Microsoft ហត់នឹងការផ្លាស់ប្តូរ CEO ក្នុងពេលដែល Bill Gates បានបដិសេធម្តងទៀត ក្នុងការអង្គុយកៅអី CEOនេះ

បើតាមប្រភពព័ត៌មានពីគេហទំព័របច្ចេកវិទ្យា Softpedia, លោក Bill Gates ដែលជាសហស្ថាបនិក
Microsoft បានបដិសេធជាថ្មីម្តងទៀត ក្នុងការវិលទៅកាន់តំណែងនាយកប្រតិបត្តិរបស់ Microsoft
ក្នុងពេលដែល CEO ចាស់លោក Steve Ballmer ជិតចូលនិវត្តន៍។ ហេតុផលបដិសេធនេះ ត្រូវបាន
លោក Bill Gates បកស្រាយថា គឺគាត់ចង់ផ្តោតអារម្មណ៍ទៅលើ ការងារបរិច្ចាគ របស់គាត់នៅទូទាំង
ពិភពលោក។

ស្ថិតនៅក្នុងតំណែងជាប្រធានក្រុមហ៊ុន Microsoft, Bill Gates បាននិយាយឲ្យដឹងថា គាត់ចង់ធ្វើឲ្យ
មត់ហ្មត់ជាងមុន ជាមួយនឹងបណ្តានាយកប្រតិបត្តិ (CEO) ថ្មី របស់ Microsoft ក្រោយនេះ។ តាមរយះ
នេះនឹងអាចជួយសាជីវកម្មបច្ចេកវិទ្យាធំបំផុតលើពិភពលោកមួយនេះ មានការអភិវឌ្ឍន៍ជាវិជ្ជមាន
ច្រើនជាងមុន បន្ទាប់ពីស្ថិតក្រោមការគ្រប់គ្រងរបស់លោក Steve Balmer។

ព័ត៌មានជាច្រើនបានឲ្យដឹងថា CEO ចាស់របស់ Nokia គឺលោក Stephen Elop និងលោកនាយក
Alan Mulally របស់ Ford គឺជាបេក្ខជន ២រូប ស្ថិតនៅក្នុងជម្រើសលេខរៀងកំពូល សម្រាប់តំណែង
ដែលលោក Steve Ballmer កំពុងគ្រប់គ្រង។ ការសម្រេចជាផ្លូវការ ស្តីពីអ្នកមកកាន់តំណែងជានា
យកប្រតិបត្តិ Microsoft នឹងធ្វើឡើងនៅចុងឆ្នាំនេះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- BlackBerry លុបចោលគម្រោង "លក់ក្រុមហ៊ុន" បញ្ឈប់ការងារ CEO បច្ចុប្បន្ន
- iPad Air ដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជា តំលៃចាប់ពី ៦៩០ ដុល្លារ

- បទ"លោកឪពុក" និងបទ "ម៉ែ" ស្តាប់ហើយ នឹកអាណិតដល់ ឪពុកម្តាយ (មានវីដេអូ)

- Window Phone មានការអភិវឌ្ឍន៍លឿនជាង ទាំង iOS និង Android

- វីដេអូ៖ មានគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែរវល់ងាកមើល ស្រីស្លៀកខ្លី មិនមើលផ្លូវ

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: Bill Gates refuse Microsoft CEO software hightech