CamNews

បច្ចេកវិទ្យា 

Steve Jobs និយាយត្រូវ៖ Google កំពុងតែដើរតាម គន្លងរបស់ Microsoft

ក្នុងកំឡុងពេលឆ្នាំកន្លងទៅ គឺពេលដែល Larry Page ប្រុងប្រៀបទទួលមុខតំណែងជាអ្នក
ដឹកនាំគ្រប់គ្រង Google, CEO បច្ចុប្បន្នរបស់ក្រុមហ៊ុន"យក្ស"​ មួយនេះធ្លាប់បានទៅជួបជា
មួយនឹងលោក Steve Jobs ដើម្បីជជែកពិភាក្សាគ្នា ក៏ដូចជាសុំនូវឱវាទមួយចំនួនពីលោក
Steve Jobs ផងដែរ។ លោក Steve Jobs ធ្លាប់បានប្រាប់ Larry ថាប្រសិនជាចង់ទទួលបាន
ជោគជ័យគឺត្រូវតែផ្តោតការយកចិត្តទុកដាក់និងធ្វើការអភិវឌ្ឍន៍តែលើគំរោងផែនការណា
ដែលសំខាន់ៗជាការប្រសើរបំផុត។

នៅក្នុងសៀវភៅប្រវត្តិរបស់លោក Steve Jobs ដែលនិពន្ធដោយលោក Walter Isaacson
នោះក៏បានអោយដឹងថាលោក Steve Jobs ក៏បានធ្វើការរំលឹកឡើងវិញអំពីជំនួបពិក្សាគ្នា
ដ៏កម្រនេះផងដែរ។ លោក Steve Jobs និយាយថា Google កំពុងតែធ្វើអោយខ្លួនឯងក្លាយ
ទៅជា Microsoft បណ្តើរៗហើយជាមួយនឹងយុទ្ធសាស្រ្តពាណិជ្ជកម្មដែលមិនបានផ្តោតលើ
ភាពខ្លាំងពិតប្រាកដនោះ។

អាចនិយាយបានថាលោក Larry Page បានធ្វើនូវកិច្ចការដ៏សមស្របនិងមានប្រយោជន៍
ជាច្រើនសំរាប់ក្រុមហ៊ុន ក្នុងនោះលោកបានធ្វើការលប់បំបាត់ចោលនូវរាល់គំរោងធ្វើ
ពិសោធន៍ទាំងឡាយមួយចំនួន ក៏ដូចជាសមិទ្ធិផលខ្វះគុណភាព និងធ្វើការគ្រប់គ្រងយ៉ាង
ម៉ត់ចត់ទៅលើរាល់គំរោងណាដែលមិនមែនជាដុំកំភួននោះ...ប៉ុន្តែប្រសិនជាពិនិត្យអោយ
បានល្អិនល្អន់ជាងនេះទៅលើសមិទ្ធិផលបច្ចុប្បន្នរបស់ Google យើងទាំងអស់គ្នាប្រាកដ
ជាយល់ថាសំដីរបស់លោក Steve Jobs ពិតជាត្រឹមត្រូវ !

Google Search និង Windows ៖ ឯកសិទ្ធ

Google និង Microsoft សុទ្ធតែមានមូលដ្ឋានគ្រឹះដ៏រឹងមាំផ្សេងៗគ្នា ក្នុងការកសាងនូវមាគ៌ា
ជោគជ័យរបស់ខ្លួន។ ចំពោះ Google គឺជាកម្មវិធីស្វែងរក, ចំណែកឯ Microsoft គឺជាក្រុម
ហ៊ុនបង្កើតនូវប្រព័ន្ធប្រតិបត្តិការ Windows។ ហើយសមិទ្ធិផលទាំងពីរនេះកំពុងតែគ្រប់គ្រង
ចំណែករបស់ខ្លួនយ៉ាងធំនៅទីផ្សារបច្ចេកវិទ្យា និងមានការរីកចំរើនយ៉ាងខ្លាំងរហូតដល់ថ្នាក់
តំរូវអោយច្បាប់ដែលពាក់ព័ន្ធនឹងច្បាប់ឯកសិទ្ធិធ្វើការពិនិត្យអោយបានម៉ត់ចត់បំផុតផងដែរ
ចំពោះឥទ្ធិពលរបស់ក្រុមហ៊ុនទាំងពីរនេះ។



រាល់សមិទ្ធិផលទាំងអស់នេះសុទ្ធតែបាននាំមកនូវផលចំណេញយ៉ាងច្រើនដល់ក្រុមហ៊ុន។
ទាំង Google និង Microsoft នឹងធ្វើគ្រប់យ៉ាងនូវអ្វីដែលអាចការពារបាននូវប្រភពចំណូល
របស់ពួកគេដែលពួកគេបានដាក់ចេញនិងដែលជាក្តីរំពឹងទុករបស់ក្រុមហ៊ុននោះ។

ភាពជោគជ័យក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម និង Office

វិស័យជំនួញផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម របស់ Google ត្រូវបានកសាងឡើងដោយផ្អែកលើ
មូលដ្ឋានគ្រឹះនៃកម្មវិធីស្វែងរក។ ដោយឡែកចំពោះផ្ទាំងពាណិជ្ជកម្មដែលបានលេចឡើង
នោះគឺបានចូលរួមចំណែក ៣ពាន់លានដុល្លាអាមេរិក នៅក្នុងចំនួននៃប្រាក់ចំណូលសរុប
របស់ក្រុមហ៊ុន Google ដែលតាមការទាយទុកមុនថាចំនួននេះនឹងកើនឡើងរហូតដល់ចំនួន
៤០ពាន់លានដុល្លាអាមេរិកនៅចុងឆ្នាំ ២០១១​ នេះទៀតផង។



មិនយូរប៉ុន្មានបរិមាណនេះនឹងមានចំនួនប្រហាក់ប្រហែលនឹងតួលេខដ៏ធំដែល Office ទទួល
បានជាក់ជាមិនខាននោះឡើយ៖ ការចែកចាយនៅលើទីផ្សារមានចំនួន ៩០% ទទួលបាន
ប្រាក់ចំណេញជាង ៦០% និងរួមចំណែកចំនួនពី ១០ ដល់ ១៥ពាន់លានដុល្លាអាមេរិកសំរាប់
ប្រាក់ចំណូលសរុបជិត ៧០ពាន់លានដុល្លាអាមេរិករបស់ Microsoft ។

Android និង Xbox ៖ ជោគជ័យដោយចៃដន្យនូវក្នុងវិស័យថ្មី

ចំពោះ Android គឺបានប្រែក្លាយពីក្រុមហ៊ុនឯកទេសពាណិជ្ជកម្មរបស់ Google និងឈានជើង
ចូលក្នុងវិស័យផលិតនូវប្រព័ន្ធប្រតិបត្តិការសំរាប់ឧបករណ៍ប្រើប្រាស់ ដែលជាទីកន្លែងដែល
Apple កំពុងកាន់កាប់និងគ្រប់គ្រងនោះ។ Google បានផ្ញើក្តីសង្ឃឹមរបស់ខ្លួនទៅលើ Android
នេះជាខ្លាំង ដោយសង្ឃឹមថាប្រព័ន្ធប្រតិបត្តិការនេះនឹងនាំមកវិញនូវផលប្រយោជន៍ជាច្រើន
នៅក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននៅក្នុងដំណាក់កាលក្រោយៗនេះ។ ប៉ុន្តែ លទ្ធផលគឺទទួលបានយ៉ាងច្រើនលើសលប់ហួសពីអ្វីដែលធ្លាប់រំពឹងទុកពីមុន។ Adroid កំពុង
ក្លាយជាប្រព័ន្ធប្រតិបត្តិការថ្មីមួយដែលទទួលបានការគាំទ្រនិងពេញនិយមបំផុតនៅក្នុងពិភព
លោក គឺនាំមុខទាំង iOS របស់ Apple ទៀតផង។



Xbox របស់ Microsoft ក៏ធ្លាប់ទទួលបានជោគជ័យប្រហាក់ប្រហែលគ្នានឹង Android ផងដែរ។ នៅពេលឈានជើងចូលប្រឡូកក្នុងវិស័យថ្មីដំបូង Microsoft បានជួបនឹងគូរប្រជែងដ៏ខ្លាំងក្លា
បំផុតមួយនោះគឺ Sony ។ ប៉ុន្តែចុងក្រោយក្រុមហ៊ុនក៏ទទួលបានជោគជ័យជាមួយសមិទ្ធិផល
Xbox នេះ។

មានប្រការដែលមិនគួរអោយសមហេតុផលមួយរវាងសមិទ្ធិផលទាំងពីរខាងលើនេះគឺ ថ្វីត្បិត
តែកាន់កាប់បានចំណែកយ៉ាងធំនៅក្នុងទីផ្សារក៏ពិតមែន ប៉ុន្តែប្រាក់ចំណូលដែលសមិទ្ធិផល
បាននាំមកអោយក្រុមហ៊ុនវិញគឺមានបរិមាណតូចបំផុតបើធៀបជាមួយសមិទ្ធិផលផ្សេងៗ។
Xbox នាំមកនូវចំណូលចំនួន ៨ពាន់លានដុល្លាអាមេរិកដល់ Microsoft ខណៈពេលដែល
Android មានត្រឹមតែ ១ពាន់លានដុល្លាអាមេរិកមកអោយ Google ប៉ុណ្ណោះ។

Google+ និង Bing ចាប់កំណើតឡើងគឺគ្រាន់តែដើម្បីកាត់បន្ថយភាពភ័យខ្លាចរបស់
ខ្លួននៅចំពោះមុខគូរប្រជែងប៉ុណ្ណោះ


នៅចំពោះមុខនៃការគំរាមកំហែងដ៏ធ្ងន់ធ្ងរពីខាង Facebook នៅក្នុងវិស័យគ្រប់គ្រងគេហទំព័រ
ដែលខ្លួនកំពុងកាន់កាប់នោះ Google បង្ហាញនូវក្តីព្រួយបារម្មណ៍ជាខ្លាំងនិងចាប់ផ្តើមបញ្ចេញ
នូវសេវាកម្មថ្មីរបស់ខ្លួនមួយទៀតគឺ Google+ ដើម្បីធ្វើការប្រកួតប្រជែងនិងកាត់បន្ថយនូវ
ឥទ្ធិពលរបស់ Facebook ។



ប្រហាក់ប្រហែលគ្នានេះដែរ កាលពី ៨ឆ្នាំមុន Microsoft បានសំឡឹងមើលមកលើ Google ក្នុង
របៀបដូចគ្នានេះដែរ។ ភាពជោគជ័យនិងការរីកចំរើនរបស់ Google បានធ្វើអោយ Microsoft មានការព្រួយបារម្មណ៍ជាខ្លាំង គឺខ្លាចថា PC នឹងត្រូវធ្វើការផ្លាស់ប្តូរដោយ background Web ហេតុដូច្នេះហើយទើប Microsoft បង្ខំចិត្តបង្កើតឡើងនូវកម្មវិធីស្វែងរកដោយឡែករបស់ខ្លួន
មួយផងដែរនោះគឺកម្មវិធីស្វែងរក Bing នោះឯង ។

Google កំពុងតែស្វែងរកទិញបន្តនូវក្រុមហ៊ុនផ្សេងៗជាច្រើន ដូចអ្វីដែល Microsoft
ធ្លាប់បានធ្វើ


នៅក្នុងឆ្នាំនេះ Google បានទិញបន្តជាង ៥០ក្រុមហ៊ុនទាំងខ្នាតតូចនិងខ្នាតធំ។ ក្រុមហ៊ុន
ខ្នាតតូចអាចនឹងផ្គត់ផ្គង់សំរាប់មុខងារសំខាន់របស់ Google ។ ក្នុងនោះក៏មានក្រុមហ៊ុនជា
ច្រើនផ្សេងទៀតផងដែរដែល Google ចង់ធ្វើការផ្លាស់ប្តូរទិសដៅ ដូចជាគេហទំព័រចែក
រំលែក video Youtube, ផ្សព្ធផ្សាយពាណិជ្ជកម្ម Online DoubleClick និងក្រុមហ៊ុនផលិត
ទូរស័ព្ទ Motorola ...ជាដើម។

Microsoft ក៏មានទង្វើប្រហាក់ប្រហែលគ្នានេះផងដែរ។ Microsoft បានទិញបន្តនូវក្រុមហ៊ុន
Great Plains និង Navision ក្នុងទិសដៅធ្វើការអភិវឌ្ឍន៍ software ផ្នែកគណនេយ្យ,ក្រុម
ហ៊ុន aQuantive សំរាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម Online និងក្រុមហ៊ុន Tellme សំរាប់ធ្វើ
ការអភិវឌ្ឍន៍បច្ចេកវិទ្យាទទួលស្គាល់សំលេងនិយាយ។

អ្វីក៏មានរយៈពេលមួយកំណត់ដែរ

Microsoft ធ្លាប់ត្រូវបានគេចាត់ទុកថាជា" ស្តេច " ក្នុងពិភពបច្ចេកវិទ្យាមួយរយៈកាលផងដែរ
តែពេលបច្ចុប្បន្ន Google ត្រូវបានគេដាក់រហ័សនាមអោយថាជាក្រុមហ៊ុន" យក្ស" វិញម្តង
ដូច្នេះឆ្លុះបង្ហាញអោយឃើញថាគ្មាននណារម្នាក់អាចឈរនៅលើចំណុចកំពូលខ្ពស់បំផុត
តែម្នាក់ឯងបានរហូតនោះឡើយ។ ភាពជោគជ័យក៏មានក្រិតក្រមដោយឡែករបស់វាផងដែរ
ហើយមានតែវិស័យបច្ចេកវិទ្យាទេដែលរីកចំរើនមិនចេះឈប់ឈរនោះ៕

ប្រភព៖ BusinessInsider
ដោយ៖ រដ្ឋា

Tags: facebookelectronicappleandroidmicrosoftgoogletechnologysteve jobsxboxgoogle +social networkyoutubebingioslarry page