កាលពីថ្ងៃទី ៣ សីហា កន្លងទៅ លោក Igor Mitrofanov អគ្គនាយកនៃមន្ទីរពិសោធរបស់មជ្ឈ
មណ្ឌលវិទ្យាសាស្ដ្រ និងស្រាវជ្រាវអវកាសរបស់រុស្ស៊ី ឱ្យដឹងថា កម្មវិធីឡើងទៅស្រាវជ្រាវលើ
ដីព្រះចន្ទដែលមាន មនុស្សបើកបររបស់ប្រទេសនេះ នឹងត្រូវចំណាយប្រាក់ ប្រហែល ២,៨ពាន់
លានដុល្លារអាមេរិក។
បច្ចុប្បន្ន រុស្ស៊ី នៅតែជាប្រទេសនាំមុខ ក្នុងវិស័យអវកាស
ថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីវិទ្យាសាស្ដ្រអវកាសមួយ នៅក្នុងក្រុង Moscow លោក Mitrofanov ថ្លែង
ថា ៖ “ប្រាក់ចំណាយទៅលើកម្មវិធីអភិវឌ្ឍមូលដ្ឋានស្វ័យប្រវត្តិមួយ នៅលើព្រះចន្ទ អាចឡើង
ដល់ ២៨០ដុល្លារ។ គម្រោងនេះ នឹងសម្រេចបាន ក្នុងរយៈពេល ពី ៥ ឬ ៦ឆ្នាំ។ ចំណែកបេសក
កម្មចុះចតលើដីព្រះចន្ទ ដែលមានមនុស្សបើកបរ នឹងត្រូវចំណាយច្រើនជាងនេះ ១០ដង”។
លោកឱ្យដឹងថា មុនពេលចាប់ផ្ដើមបេសកកម្មហោះហើរដែលមានមនុស្សបើកបរ គេត្រូវ “សិក្សាអំពីការចុះចតលើព្រះចន្ទឱ្យបានច្រើនដង” ហើយបណ្ដាមូលដ្ឋានស្វ័យប្រវត្តនៅលើព្រះចន្ទ គឺ
ជាការចាំបាច់ ដើម្បីអនុវត្តគម្រោងនេះ។
លោក Mitrofanov បន្តថា ដៃគូមួយរបស់មន្ទីរស្រាវជ្រាវអវកាស បច្ចុប្បន្ន កំពុងអភិវឌ្ឍស្ថានីយ
អវកាសចំនួន ៣ ដែលមានឈ្មោះថា Luna-25 (គម្រោង Luna-Glob), Luna-26 និង Luna-27
ក្នុងនោះ Luna-25 និង Luna-27 គឺជាយានអវកាស សម្រាប់ចុះចតលើព្រះចន្ទ ហើយវាត្រូវបាន
រចនាដើម្បីបំពេញភារកិច្ចចំនួន ១ឆ្នាំ។ ចំណែក Luna-26 គឺជាយានគោចរ ត្រូវបានរចនាឡើង
សម្រាប់ហោះហើរជុំវិញព្រះចន្ទ ដើម្បីតាមដានក្នុងរយៈពេល ២ឆ្នាំ។ លោក Mitrofanov បញ្ជាក់
ថា ក្នុងអំឡុង ១០ឆ្នាំខាងមុខ មូលដ្ឋាននៅលើព្រះចន្ទ ប្រាកដជានឹងត្រូវបានបង្កើតឡើងជាក់ជា
មិនខាន។
បេសកកម្មឡើងទៅកាន់ឋានព្រះចន្ទ បានក្លាយជាគម្រោងអាទិភាពមួយរបស់ រុស្ស៊ី នៅក្នុង
អវកាស។ នៅចុងទសវត្សនេះ រុស្ស៊ី មានគម្រោងបញ្ជូនយានអវកាសចំនួន ៣ ឡើងទៅកាន់
ភពព្រះចន្ទ ក្នុងនោះ យាន ២គ្រឿងនឹងចុះចតលើដីព្រះចន្ទ ចំណែក ១គ្រឿងទៀត ហោះជុំវិញ
ព្រះចន្ទ។
បេសកកម្មដំបូង គឺ Luna-25 (ត្រូវពន្យាពេល) តាមគម្រោងនឹងត្រូវបញ្ជូនឡើងឋានព្រះចន្ទ ក្នុង
ឆ្នាំ ២០១៦ និងចុះចតនៅប៉ូលខាងត្បូងរបស់ព្រះចន្ទ។ បេសកកម្មបន្តបន្ទាប់ ២ ផ្សេងទៀត រួម
មាន យានអវកាសគោចរជុំវិញព្រះចន្ទ នឹងត្រូវបានបញ្ជូនឡើង ក្នុងឆ្នាំ ២០១៨ និងយានចុះចត
១ទៀត ដែលមានភារកិច្ចតាមរកទឹកកកលើភពព្រះចន្ទ នឹងត្រូវបានបញ្ជូនឡើង ក្នុងឆ្នាំ ២០១៩។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ russianspacenews