CamNews

ភ្លៀងធ្លាក់ខ្លាំងនៅជប៉ុនបានសម្លាប់មនុស្ស ១៩នាក់

ភ្លៀតធ្លាក់ខ្លាំងមិនធ្លាប់មានពីមុនមក នៅលើកោះភាគនិរតី Kyushu របស់ជប៉ុន បង្កជាទឹកជំនន់
បណ្ដាលអោយមនុស្សយ៉ាងតិច ១៩បាត់បង់ជីវិត និង ៨នាក់ផ្សេងទៀតបាត់ខ្លួន។

ប្រភពព័ត៌មានរបស់ជប៉ុន បានអោយដឹងថា នៅក្នុងថ្ងៃនេះ អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ដែល
កើតឡើងដោយភ្លៀងធ្លាក់ខ្លាំងនេះ ភាគច្រើនគឺជាមនុស្សចាស់ មិនអាចជន្លៀសខ្លួនបាន។
បច្ចុប្បន្ន កងកម្លាំងសន្ដិសុខជាតិ កំពុងតែដុតដៃដុតជើងក្នុងការជួយសង្គ្រោះប្រជាជនដែល
កំពុងជួបគ្រោះធម្មជាតិនេះ។

តាមប្រភពពីមន្ទីរអាកាសធាតុជប៉ុន អោយដឹងថា ខេត្ត Kumamoto និង Oita គឺជាតំបន់ដែលទទួល
រងគ្រោះដោយសារទឹកជំនន់ច្រើនបំផុត ពីមុនរៀងមក បណ្ដាលអោយមនុស្សជាង ៥០០,០០០
នាក់ត្រូវជន្លៀសខ្លួន៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ Ve

 


Tags: Japan die disaster