CamNews

យល់ដឹង 

វិធីសាស្រ្តសារភាពស្នេហ៍ដែលមិនខូចចិត្ត

ការលុតជង្គង់សុំសេចក្តីស្រលាញ់ទុកសម្រាប់ តែពួកតារាសម្តែងក្នុងកុនវាជាការងាយ ប៉ុន្តែ
នៅប្រទេសកម្ពុជា​ អ្នកមិនចាំបាច់ធ្វើដល់ថ្នាក់នោះទេ បើមិនចង់ឲ្យនាងគិតថា អ្នកមិនមាន
ការអៀនខ្មាស់ឬក៏វិកលចរិតនោះ។ ខាងក្រោយនេះជាគំនិតខ្លះៗ ដើម្បីជួយឲ្យការសារភាព
ស្នេហ៍របស់អ្នកទទួលបានលទ្ឋផលៈ

១. ត្រូវសម្គាល់មើលថា តើនាងជាប្រភេទមនុស្សទុកមុខឲ្យអ្នកដទៃឬ មួយនាងនឹងស្រែកឡូ
ឡាធ្វើឲ្យអ្នក ខ្មាស់គេ ព្រោះចំណុចនេះជាមុនទេ ពិតជាអាចធ្វើឲ្យបុរសខ្មាសគេឬការសារ
ភាពនោះ និងមិនបានទទួលជោគជ័យឡើយ។

២. ប្រសុនបើអ្នករើសយកវិធីSMSត្រូវប្រាកដថា នាងនៅជិតទូរស័ព្ទគ្រប់កាលៈទេសៈ និងមិន
មានអ្នកផ្សេងហ៊ានមើលវាការដែលបុរសជាច្រើនវិធី SMS នេះក៏វិធីមួយដែលធ្វើឲ្យភាគីខាង
បុរសមិនសូវខ្មាស់គេដែរនៅពេលដែលខ្លួនបានសារភាពឬសុំទោសនូវកំហុសឆ្គងដែលខ្លួន
បានធ្វើចំពោះនាង។

៣. មុនមកអ្នកធ្លាប់ធ្វើល្អនឹងនាងច្រើនរហូតដល់មានជំនឿថា នាងនឹងយល់ច្បាស់ពីបុគ្គលិក
លក្ខណៈរបស់អ្នក វិធីនេះសំខាន់ណាស់ ដែលធ្វើឲ្យស្ត្រីនឹកឃើញនូវអនុស្សវរីយ៍ ដែលនាង
និងរូបអ្នកបានធ្វើរួមគ្នាកន្លងមក។

៤. សាកសួរអ្នកជុំវិញខ្លួនឲ្យប្រាកដថា នាងមិនទាន់មានមិត្តប្រុស នេះក៏ជារឿងដ៏ល្អមួយ
សម្រាប់បុរសទូទៅដែរមុននិងសារភាពសុំស្នេហ៍នាង។

៥. មិនត្រូវសារភាពនៅពេលដែលនាងកំពុងតែមានរឿងមិនសប្បាយចិត្តនោះទេ ការសារ
ភាពសុំស្នេហ៍នាងមិនសូចសប្បាយចិត្តវាធ្វើឲ្យអ្នកមិនទទួលបានលទ្ឋផលល្អឡើយដូចនេះ គប្បីរង់ចាំឲ្យចិត្តនាងស្ងប់បន្តិចទើបជាការល្អ។

៦. បើរើសយកការនិយាយតាមទូរស័ព្ទត្រូវ call ទៅតែម្តងជៀសវាងស៊ីញ៉ូ។ ព្រោះការស៊ីញ៉ូ
ទូរស័ព្ទច្រើនដងពេក វាអាចរំខានដល់ចិត្តនាងហើយនិងធ្វើឲ្យនាងធុញទ្រាន់ទៀតផង។

៧. ត្រូវច្បាស់ថាអ្នកមានចំណុចត្រូវនឹងអ្វី ដែលនាងដៅចង់បាន។ យ៉ាងហោចណាស់
៥០ភាគរយដែរ​។

៨. មានកាដូឬផ្កាសម្រាប់នាងផងជាការល្អ ព្រោះវិធីសារភាពបែបនេះអាចធ្វើឲ្យនាងឈប់
ខឹងនឹងអ្នកបាន។

៩. បើជ្រុលជាសារភាព គួរតែនិយាយឲ្យអស់នូវអ្វីដែលអ្នកចង់ប្រាប់ឲ្យនាងដឹង បើមិនដូច្នេះ
ទេអ្នកពិតជាមានអារម្មណ៍ស្តាយក្រោយមិនខាន។

១០. កុំភ្លេចប្រើពាក្យថា �ខ្ញុំស្រឡាញ់នាងជាយូរមកហើយ� វិធីនេះល្អប្រសើរណាស់ សម្រាប់
បុរសគ្រប់រូបក្នុងការអនុវត្តន៍ពេលសារភាពសុំស្រឡាញ់គេ ទោះបីជានាងបដិសេធន៍និងរូប
អ្នកក៏នាងមានអារម្មណ៍រំភើបចិត្តដែរ៕

ដកស្រង់ពី៖ thickfaces
ដោយ៖ រដ្ឋា

Tags: lovehappinesshow to love a girlhow to say i love you