CamNews

ម៉ូដែល 

មនុស្សនៅលើភពព្រះអង្គារ នឹងស្លាប់ ក្រោយរយៈពេល ៦៨ថ្ងៃ

ការសិក្សាស្រាវជ្រាវមួយ ឱ្យដឹងថា បណ្ដាគម្រោងអវកាស ដែលនាំមនុស្សសទៅរស់នៅលើភព
អង្គារ គួរតែពន្យាពេល ដោយសារតែបរិយាកាសនៅលើភពនេះ អាចធ្វើឱ្យមនុស្សស្លាប់ ក្រោយ
រយៈ ៦៨ថ្ងៃ បន្ទាប់ពីឈានជើងដល់ដីក្រហមនេះ។

ការសិក្សាស្រាវជ្រាវខាង​លើ​នេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រនៃមន្ទីរបច្ចេកវិទ្យា
Massachusetts (MIT) អាមេរិក។ MIT ឱ្យដឹងថា បរិមាណនៃអ៊ុកស៊ីហ្សែន នឹងចាប់ផ្ដើមខ្សត់ទៅៗ
ក្នុងអំឡុងពេលប្រហែល ២ខែ។ ក្រុមអ្នកវិទ្យាសាស្ដ្រ ផ្ដល់យោបល់ថា គេត្រូវការបច្ចេកវិទ្យាថ្មីៗ មុនពេលនាំមនុស្សទៅរស់នៅលើភពអង្គារ។

AFP ចេញផ្សាយថា ក្រុមអ្នកវិទ្យាដែលមានគ្នាចំនួន ៥នាក់ មកពីមន្ទីរ MIT បានប្រើប្រាស់ទិន្ន
ន័យពីគម្រោង Mars One ដើម្បីធ្វើការសិក្សាស្រាវជ្រាវ។ Mars One គឺជាគម្រោងមួយរបស់ហូ
ឡង់ ដែលជ្រើសរើសមនុស្សទៅកាន់ភពអង្គារ ក្នុងឆ្នាំ ២០២៤។ នៅក្នុងបញ្ជីនេះ មានឈ្មោះ
មនុស្សដែលត្រូវបានគេជ្រើសរើស ចំនួនជាង ១.០០០ នាក់ ចម្រាញ់ចេញពីបេក្ខភាព ចំនួន
២០០.០០០ នាក់ ដែលបានដាក់ពាក្យសុំទៅរស់នៅលើភពព្រះអង្គារ។ ប៉ុន្ដែ ចំនួនខាងលើ នឹង
ត្រូវបានគេចម្រញ់ ឱ្យនៅសល់តែ ២៤នាក់ សម្រាប់បេសកកម្មនេះ។

ក៏ប៉ុន្ដែ អាកាសធាតុអាក្រក់នៅលើភពអង្គារ បូករួមនឹងបច្ចេកវិទ្យាដែលមានកំណត់បច្ចុប្បន្ន របស់
មនុស្សលោក អាចនឹងនាំឱ្យបេសកកម្មទៅកាន់ភពអង្គារ ជួបបញ្ហាធំ។ ការនាំគ្រឿងបំលាស់ផ្នែក
បច្ចេកវិទ្យា ទៅកាន់ភពក្រហមនេះ ក៏នឹងធ្វើឱ្យមនុស្សត្រូវចំណាយច្រើនទ្វេដង ពោលគឺ យ៉ាង
ហោចណាស់ក៏ ៤,៥ពាន់លានដុល្លារអាមេរិក។

សហស្ថាបនិករបស់ Mars One និងអគ្គនាយកប្រតិបត្តិរបស់គម្រោង Bas Lansdorp ឱ្យដឹងថា ៖
“ការលំបាករបស់ Mars One គឺការរក្សាឱ្យអ្វីៗទាំងអស់ ដំណើរការល្អ”។ ប៉ុន្ដែ សហស្ថាបនិក
របស់ Mars One បានសង្កត់ធ្ងន់ថា ក្រុមអ្នកវិទ្យាសាស្ដ្រមកពី MIT បានប្រើប្រាស់នូវទិន្នន័យ
ដែលមិនទាន់គ្រប់ជ្រុងជ្រោយ ដោយថ្លែងថា បច្ចេកវិទ្យាដើម្បីគ្រប់គ្រងភពព្រះអង្គាររបស់ខ្លួន
ជិតរួចរាល់ជាស្ថាពរហើយ។

គួរបញ្ជាក់ថា ភពព្រះអង្គារ មានចម្ងាយពីផែនដីយ៉ាងតិច ៥៥លានគីឡូម៉ែត្រ ហើយគេនឹងត្រូវ
ចំណាយពេលជាអប្បបរមា ៧ខែ ទើបទៅដល់ភពនេះ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Telegraph/AFP


Tags: Mars One MIT Bas Lansdorp Mars 68 days