ព័ត៌មានបច្ចេកវិទ្យា ៖ ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច ត្រូវបានជាប់ឈ្មោះជាម៉ាកល្អបំផុតនៅអាស៊ី ឆ្នាំ ២០១៥ សម្រាប់រង្វាន់ផ្ទួនៗ ៤ឆ្នាំជាប់គ្នា ដោយ ផ្អែកទៅលើលទ្ធផលនៃការស្ទង់មតិរបស់ Cam - paign Asia-Pacific រួមជាមួយសហប្រតិបត្តិការជាមួយនឹង Nielsenតាមរយៈអនឡាញដែលមានការ ចូលរួមពីបណ្តាម៉ាកល្បីៗ ប្រចាំអាស៊ី ទាំង១០០០ម៉ាក សាមសុង ត្រូវបានជាប់ក្នុងចំណោម កំពូល ម៉ាក់ល្បីទាំង៥ ដែលយ៉ាងហោចណាស់ក៏មាន ផលិតផល១៤ ប្រភេទរបស់សាមសុងត្រូវបានទទួល បានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់។ ក្នុងនោះដែរ បន្ទាប់ពីស្មាតហ្វូន ក្នុងនេាះ ទូរស័ព្ទចល័ត ទូរ ទឹកកក ហើយនិងទូរទស្សន៍ ក៏ត្រូវទទួលស្គាល់ថា ជា ផលិតផលដែលនាំមុខគេផងដែរ។
ការចាត់ថ្នាក់ គឺ ផ្អែក លើតម្រូវការប្រើប្រាស់ និងផ្តល់ជូននូវការវាស់វែងដ៏ច្បាស់ លាស់ នៃម៉ាកល្បីៗ នាពេលបច្ចុប្បន្ននេះ ពង្រីកចក្ខុវិស័យទៅ លើ ប្រភេទ ផលិតផលចំនួន១៤ធំៗ រាប់ទាំងផ្នែក យាន យន្ត ហាងតូចៗ ភោនីយដ្ឋាន និង គ្រឿងអេឡិចត្រូនិចក្នុងផ្ទះ ។
លោកស្រី អែរែន ង៉ អនុប្រធានរបស់សាមសុង ប្រចាំទ្វីប អាស៊ីអាគ្នេយ៍ និងទ្វីប អូសេអានី បានមាន ប្រសាសន៍ថា «សាមសុងអេឡិចត្រូនិចមានមោទនភាពយ៉ាងខ្លាំង ដែលត្រូវបានជាប់ឈ្មោះជា ម៉ាក ល្អបំផុត ផ្ទួន៤ឆ្នាំជាប់គ្នា។ កាលពី១០ឆ្នាំមុន យើងទទួលបានចំណាត់ថ្នាក់ទី១៥ ប៉ុណ្ណោះ។ ប៉ុន្តែនៅ ពេលនេះ សាមសុងមានឱកាសឡើងដល់ចំណាត់ថ្នាក់កំពូលប្រចាំអាស៊ី។
លោកស្រីបានបន្តថា «ម៉ាកផលិតផលរបស់យើងគឺជាម៉ាកផលិតផលដែលល្បីរន្ទឺនិងទទួលបានការ គាំទ្រ ពីសំណាក់អ្នកប្រើប្រាស់ ពីព្រោះយើង យក ចិត្តទុកដាក់ក៏ដូចជា ខំប្រឹងបំពេញ នូវតម្រូវរបស់ អតិថិជន បានយ៉ាងល្អ។
លោកស្រីបានបន្ថែមថា «យើងបានយល់យ៉ាងច្បាស់ដឹងពីតម្រូវការឥតឈប់ឈររបស់អ្នកប្រើប្រាស់ ដែលជាកម្លាំងជំរុញឲ្យយើងកាន់តែមានកម្លាំងចិត្ត ក្នុងការកែប្រែ បច្ចេកវិទ្យាថ្មីៗទៅលើ ផលិតផល របស់ យើងឲ្យត្រូវតាមតម្រូវការទីផ្សារខុសៗគ្នា ប្រចាំទ្វីបអាស៊ីអាគ្នេយ៍ ក៏ដូចជាទ្វីបអូសេអានី។»
«អ្វីដែលធ្វើឲ្យការចាត់ចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ Campaign Asia-Pacific ហើយនិង Neilson គឺជា ការវាស់ស្ទង់ចំណាត់ថ្នាក់ដ៏មានសុពលភាព ព្រោះ ថាយុទ្ធការនោះ បានផ្តោតទៅលើមតិ របស់អ្នក ប្រើប្រាស់។ យើងមិនបានផ្តោតទៅលើតម្លៃនៃ ទីផ្សារ ភាគហ៊ុន ការប្រកួតប្រជែងក៏ដូចជាកម្រិត នៃ ការលក់នោះទេ ។ នេះគឺជា ការប្រកួតប្រជែងទៅលើគុណភាពរបស់ម៉ាក់ផលិតផលនីមួយៗ ដោយ បានធ្វើការ ស្រង់មតិរបស់អ្នកប្រើប្រាស់ ថាតើគាត់ពេញចិត្តទៅលើម៉ាក ផលិតផល ណាមួយ។»
លោក ជែកសុន វីនឃើណាស អ្នករៀបរៀង កម្មវិធី Campaign Asia-Pacific បាន មានប្រសាសន៍ថា យើងចង់ដឹងថាតើម៉ាកផលិតផលណាមួយ ដែលជា ម៉ាក កំពូលប្រចាំអាស៊ី យើងបាន ធ្វើការ សាក សួរមតិយោបល់ទៅអ្នកប្រើប្រាស់ ផ្នែក ខាងអាស៊ី ។ លោក ជែកសុន វីនឃើណាស, អ្នករៀប រៀង កម្មវិធី Campaign Asia-Pacific បានមានប្រសាសន៍ថា រយៈពេល៤ឆ្នាំកន្លងមកនេះ សាមសុង បាន ជាប់ ឈ្មោះជាម៉ាកផលិតផលដែលល្អជាងគេ បំផុតប្រចាំអាស៊ី ដោយយោងតាម ការស្ទង់មតិរបស់ អ្នកប្រើប្រាស់ប៉ែកខាងអាស៊ី។
កំណែប្រែនាំមុខ ការយល់ច្បាស់ និងការឆ្លើយតបរាល់តម្រូវការរបស់អតិថិជន
ការវិវត្តន៍របស់សាមសុង បានប្រែក្លាយម៉ាកផលិតផលរបស់អាស៊ី ឲ្យក្លាយទៅជា ម៉ាកផលិត ផល ដែលទទួលបានភាពជឿជាក់ផ្នែកគុណភាព ដោយ ផ្អែកទៅការ រចនា និង ការកែប្រែ នូវរូប រាងថ្មីនៃផលិតផល និងសេវាកម្មដែលជាគោលដៅ ក្នុងការផ្តល់ជូនអតិថិជន ទទួល បាននូវបទពិសោធន៍ថ្មីៗ និងជាផលិតផលដែលជា តម្រូវការ។ គោលការណ៍ ដែលជាស្នូល របស់យើងដែលផ្អែកទៅលើកេរ្តិ៍ឈ្មោះ ដែលយើងទទួលបានជាកំពូលម៉ាក ផលិតផលប្រចាំ អាស៊ី យើងបានប្តេជ្ញាថា នឹងនាំមកនូវ អ្វីដែលថ្មី ឈានមុខគេបំផុតដល់អតិថិជនដែល ជា កិច្ចតបស្នងនូវ ការគាំទ្ររបស់អតិថិជន។
1. គំនិតថ្មីឈានមុខគេ
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន សាមសុង បានធ្វើការបោះទុនទៅការស្រាវជ្រាវ និង ពិសោធ (R& D) រកអ្វីដែលថ្មីប្រកបដោយគុណភាព។ ការបណ្តាក់ទុននេះ ត្រូវបាន ចំណាយ ប្រាក់ រហូត ដល់ ៤០លានដុល្លាក្នុងមួយថ្ងៃ ជាមួយនឹងបុគ្គល ចំនួន ៧០០០នាក់នៅជុំវិញពិភព លោក។ ក្រុមហ៊ុនសាមសុង បាននាំយកនូវអ្វី ដែលថ្មីសម្រាប់ទីផ្សារ ដែល ក្តី សបញ្ចាក់ឲ្យឃើញថា យើងពិតជាខិតខំស្រាវជ្រាវ រកអ្វីដែល ឥតខ្ជោះ ជូនតាម តម្រូវរបស់អតិថិជន ឧទាហណ៍ ដូចជា
ទូរទស្សន៍ SUHD TVs ដែលការឈានជំហានឆ្ពោះទៅរកអនាគត ដ៏អស្ចារ្យជាមួយ នឹងការ បញ្ជូនរូប ភាពដែលមានគុណភាពច្បាស់ល្អ កម្រិតនៃពណ៏កាន់តែមាន ភាពទាក់ទាញ ការបែងចែកពណ៌កាន់ តែមានប្រសិទ្ធិភាពខ្ពស់រួមទាំងកម្រិតនៃ UHD (Ultra High Definition) កាន់តែមានភាពលំអិត ជាង មុន។ កំពូលទូរទស្សន៍ JS9500 SUHD TV ត្រូវបានទទួលពាន់រង្វាន់ច្រើនជាង៨ពាន រង្វាន់ នៅ ពិព័ រណ៍ ពាណិជ្ជកម្មពិភពលោក Consumer Electronics Show (CES) ប្រចាំឆ្នាំ2015។
ទូរសព្ទ័ ស្មា តហ្វូត Galaxy S6 4G+ and Galaxy S6 edge 4G+ គឺទូរសព្ទ័ចល័តដែល រចនាឡើង ដោយផ្តោតសំខាន់ទៅលើរូបរាងដែលល្អឥតខ្ជោះបូករួមទាំងសមត្ថភាពនៃការប្រើប្រាស់យ៉ាងអស្ចារ្យ
Activ dualwash គឺម៉ាស៊ីន បោក សម្លៀកបំពាក់ ដែលបន្ថែមមកជាមួយនូវទម្រ និងប្រព័ន្ធបង្ហូរទឹក ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សម្រាប់ធ្វើការ បោកជម្រះសម្លៀកបំពាក់ដែល ប្រលាក់ ខ្លាំង មុនពេលដាក់បោកក្នុងម៉ាស៊ីន។ វាបាន ជួយដល់ អ្នកបោកគក់ដោយមិនធ្វើឲ្យឡើងសាច់ដុំដៃ ជួយសម្រាលការ បោកគក់បានរហូតដល់ទៅ43 ភាគរយ បើប្រៀបទៅនឹងការបោកគក់ដោយដៃ។
2. ការផ្តោតទៅលើតម្រូវការរបស់អតិថិជន
ការកំណត់អត្តសញ្ញាណ និងការបម្រើសេចក្តីត្រូវការរបស់អតិថិជនដោយក្តី ពេញចិត្ ត។ ក្រុមហ៊ុន សាមសុង សូមធានា និងយកចិត្តទុកដាក់ទៅលើតម្រូវការ របស់អតិថិជន តាមតំបន់ដែល មានវប្ប ធម៌ផ្សេងៗគ្នាទៅតាមប្រទេសនីមួយៗ ក្រុមហ៊ុនសាមសុង បានធ្វើការស្រាវជ្រាវតាមស្តង់ ដារ កម្រិត ពិភពលោកទៅលើ សម្ភារៈបរិក្ខារដែលមានដូចជា 36 R&D Centres, six Design Centres, បន្ទប់ ពិសោធន៍ទៅតាមលក្ខណៈនៃការរស់នៅ របស់អ្នក ប្រើប្រាស់ដែលមាន៧ប្រភេទ និងក្រុមបង្កើត នូវផលិតផលថ្មីៗទាំង៧ជុំវិញពិភពលោក។
ចំពោះប៉ែកខាងអាស៊ី សាមសុងបានបង្កើតនូវមជ្ឈមណ្ឌលរបស់ខ្លួននៅតាមប្រទេសមួយចំនួនដែល មានដូចជា សៀងហៃ ជប៉ុន កូរ៉េ ក៏ដូចជាបន្ទប់ពិសោធន៍ ទៅលក្ខណៈ នៃការ រស់នៅរបស់អ្នកប្រើ ប្រាស់នៅក្រុងដេលី ស៊ីងហ្គាពួរ ទីក្រុង ប៉េកាំង ទីក្រុងសេអូល ហើយនិងក្រុម បង្កើតផលិតផលថ្មីៗ នៅក្រុងដេលី ស៊ីងហ្គាពួរ ទីក្រុងប៉េកាំង ទីក្រុងសេអូល។
ក្រុមប្រតិបត្តិការទាំងនោះ ត្រូវបានបង្កើតឡើងដើម្បីបង្កើតនូវអ្វីដែលថ្មីជាមួយនឹង បច្ចេកវិទ្យា ឈាន មុខគេក្នុងការជម្រុញទីផ្សារបានយ៉ាងល្អ។ ពួកគាត់ ធ្វើការសិក្សា ទៅលើនិន្នាការ និង វប្បធម៌ ប្រចាំ តំបន់ ហើយ និង ធ្វើការផ្លាស់ប្តូរនូវរបៀបរស់នៅ និងការប្រើប្រាស់បច្ចេកវិទ្យារបស់អ្នកប្រើប្រាស់។ ផ្តល់នូវការយល់ដឹងដើម្បីជា ការគាំទ្រ ការច្នៃប្រឌិត ផលិតផលដែលបង្កើត ថ្មីទៅលើប្រភេទផលិត ផល នីមួយៗ របស់សាមសុង។
3.ការផ្តល់ជូនសង្គមតាមរយៈគំនិតផ្តួចផ្តើមក្នុងនាមជាពលរដ្ឋល្អ
ក្នុងនាមជាពលរដ្ឋសកលមួយ សាមសុងបានប្រើប្រាស់នូវបច្ចេកវិទ្យារបស់ខ្លួន ក្នុងការផលិតអ្វីដែល ល្អ និងព្យាយាមបង្កើតនូវអនាគត ដ៏ ត្រចះត្រចង់ សម្រាប់ អ្នកទាំងអស់គ្នា ក៏ដូចជានាំមកនូវការ ផ្លាស់ ប្តូរដ៏វិជ្ជមានដល់សង្គម តាមរយៈ ការផ្តួចផ្តើម ភាពជាពលរដ្ឋ។ ការផ្តួចផ្តើមនេះបាន ផ្តោតទៅ លើការអប់រំ ការងារ និង សុខភាព។
តាម តំបន់ នីមួយៗ សាមសុងបានផ្តោតទៅ លើ កម្មវិធីអប់រំ ដែលផ្គត់ផ្គង់ទៅលើ ការអប់រំយុវជន ហើយនិង ការវគ្គបណ្តុះបណ្តាលការងារផ្អែកបច្ចេកវិទ្យា ផ្នែក សេវាកម្ម និងក្លាយជាអ្នកជំនាញ ការ របស់សាមសុង បច្ចេកវិទ្យារបស់សាមសុង មាននៅប្រទេស ម៉ាឡេស៊ី ហ្វីលីពីន ស៊ីងហ្គាពួរ ប្រទេស ថៃ វៀតណាម នូវែល ហ្សេឡង់ និងតៃវ៉ាន់។ វិទ្យាស្ថានបច្ចេកវិទ្យារបស់សាមសុងគឺជាវិទ្យាស្ថានផ្នែក វិជ្ជាជីវៈ ដែលផ្តល់នូវជំនាញដែលជាក់លាក់មួយក្នុងវគ្គបណ្តុះបណ្តាលនៅ ប្រទេសកម្ពុជា ឥណ្ឌូនេ ស៊ី, ប្រទេសឡាវ, ម៉ាឡេស៊ី, ប្រទេសភូមា, ហ្វីលីពីន, ស៊ីងហ្គាពួរ ហើយនិងតៃវ៉ាន់។
សាមសុងមាន សាលា សូណូជាច្រើននៅតាមបណ្តាប្រទេសដូចជា ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រទេសថៃ និងវៀតណាម។ វគ្គបណ្តុះ បណ្តាលទាំង នោះ ជួយសម្រួលដល់ ផ្នែកវេជ្ជសាស្រ្ត ដែល ផ្តោតលើការធ្វើរោគវិនិច្ឆ័យទៅលើ អុលត្រាសោន, ផ្នែក សម្ភពនិងរោគស្ត្រីដើម្បីកាត់ បន្ថយ អត្រា ស្លាប់របស់ ទារកនៅ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយនិងពង្រឹងគុណភាពនៃការថែទាំ សុខភាព នៅ តាម មូលដ្ឋានសហគមន៍ជាច្រើន។
វិធីសាស្ត្រស្ទង់មតិ
ក្រុមហ៊ុនល្បីៗនៅអាស៊ីចំនួន១០០០ក្រុមហ៊ុនប្រមូលព័ត៌មាន ពីការស្ទង់មតិ ដែលធ្វើឡើង ដោយ យុទ្ធសាស្ត្រអាស៊ីប៉ាស៊ីភិច ព័ត៌មានសកល និងអ្នកផ្តល់ ចក្ខុ វិ ស័យ Nielsen ។ ការសិក្សា បានរក ឃើញពីឥរិយាបថនៅ១៣ប្រទេស៖ អូស្ត្រាលី ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលី ពីន សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ និ ង វៀតណាម ។ ការស្រាវជ្រាវបានធ្វើទៅ លើមនុស្សចំនួន ៤០០ នាក់ នៅតាមផ្សារនីមួយៗ លើកលែងតែឥណ្ឌា និងចិន ដែលធ្វើទៅលើ អ្នក៨០០ និង១២០០ ដើម្បីក្លាយជាអ្នកតំណាងនៃចំនួនអ្នកផ្សារ កូតារបស់ស្ទង់មតិ ផ្អែកទៅ លើអាយុ ភេទ និងចំណូល ប្រចាំខែ។
ការសិក្សា រាប់ទាំងប្រភេទផលិតផល និងសេវាធំៗ (ដូចជាស្រា សេវា ហិរញ្ញវត្ថុ ហាងតូចៗ ភោជ នីយដ្ឋាន អាហារ ភេសជ្ជៈ គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់ កំព្យូទ័រ កម្មវិធីកំព្យូទ័រ សេវាកម្មប្រព័ន្ធ ផ្សព្វផ្សាយ និងសារទូរគមនាគមន៍ ដំណើរកម្សាន្ត ការសម្រាក លម្ហែ គ្រឿងប្រើប្រាស់ប្រចាំថ្ងៃ និង ការថែទាំផ្ទាល់ខ្លួន) និងប្រភេទ ផលិតផល និងសេវាកម្មតូចៗ ចំនួន ៧៣ ផ្សេងទៀត។
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោក ផ្នែកបច្ចេកវិជ្ជា ដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់ រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥត ឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់ តែ ប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុម៉ាស៊ីនថតរូបឧបករណ៍ ផ្ទះបាយ ម៉ាស៊ីន ថតចម្លង ប្រព័ន្ធ LTE ឧបករណ៍ វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយ ផ្សេងៗប្រើប្រព័ន្ធ LED។ យើង មា នបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។
ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com
ប្រភព ៖ Samsung Cambodia