CamNews

ទិដ្ឋភាពកន្លែងកើតហេតុ ឆេះឃ្លាំងស្តុកខោអាវ កាលពី​អាធ្រាត​ថ្ងៃទី១៥​ខែធ្នូរឆ្នាំ២០១១

នាព្រឹកថ្ងៃទី ១៦ នេះ Camnews បានចុះទៅដល់ឃ្លាំងស្តុកខោអាវដែលត្រូវបានភ្លើងឆាប
ឆេះកាលពី​វេលាម៉ោង ២៣:១៥ អាធ្រាតថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១១ នៅខាងក្រោយ​មន្ទីរពេទ្យ
រុស្ស៊ី​ក្នុង​​សង្កាត់​​ទំនប់ទឹក ខណ្ឌចំការមន។

យោងតាមការសាកសួរបងស្រី ពិដោរ ដែលជាម្ចាស់ផ្ទះនៅខាងឆ្វេងនៃឃ្លាំងខោអាវនេះ
បានប្រាប់ Camnews ថា ផ្ទះរបស់គាត់ក៏ត្រូវរងការខូចខាត់តិចតូចដែរ ចំណែកមូលហេតុ
ដែលនាអោយមានគ្រោះអគ្គីភ័យនេះកើតឡើង គាត់មិនបានដឹងច្បាស់នោះទេ គ្រាន់តែ
បានឮគេនិយាយ​តៗគ្នាថា មូលហេតុនៃការឆេះនេះ គឺបណ្តាលមក​ពី​ការផ្ទុះសេខ្សែភ្លើង។
ភ្លើងបានឆេះរាលដាលមកដល់កន្លែងស្តុកខោអាវ និងឆ្លងមកដល់ផ្ទះរបស់ គាត់ដែល នៅ
ខាងចុងគេបង្អស់។

ទោះជាយ៉ាងណាក៏ដោយ មន្ដ្រីអាជ្ញាធរបានប្រាប់អោយដឹងថា មូលហេតុនៃគ្រោះអគ្គីភ័យ
នេះ មិនទាន់ត្រូវបានរកឃើញនៅឡើយ ហើយក្រុមសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវលើ
ករណីនេះ។


លោកចិន សុខហេង
លោកចិន សុខហេង ដែលជាម្ចាស់ផ្ទះនៅខាងស្តាំឃ្លាំងខោអាវនោះ បានអោយដឹងថា
ភ្លើងបានចាប់ផ្ដើមឆេះប្រហែលជានៅម៉ោង ១១ ឬ១២។ ភ្លើងកាន់តែឆេះខ្លាំងឡើងៗមក
ពីខាងក្រោយផ្ទះ ហើយខ្យល់ក៏បានបក់ខ្លាំងបណ្ដាលអោយឆេះឃ្លាំងស្តុកខោអាវនោះ
តែម្ដង ពេលនោះអណ្តាតភ្លើងក៏មានសភាពខ្លាំងឡើងថែមទៀត។
លោក សុខហេង បានបន្ថែមថា អគ្គីភ័យនេះ បានឆេះទូរទស្សន៍ កុំព្យូទ័រ គ្រែ បណ្តាញ
ទឹកនិងបណ្តាញភ្លើងជាដើម ហើយអ្វីៗទាំងអស់ត្រូវបានរោលខ្មៅដោយផ្សែងភ្លើង។
ជាន់ទី ១ ជាន់ទី២ ជញ្ជាំង​ខាងក្រោយ​ និង​​ខាងឆ្វេងក៏ត្រូវទទួលរងការខូចខាត ហើយត្រូវ
វាយចោល និងធ្វើឡើងវិញ។ លោកបានបន្ដថា បច្ចុប្បន្នគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង
ព្រោះថាផ្ទះរបស់មិនអាចចូលបាននៅពេលនេះនោះទេ ហើយអ្វីៗដែលនៅក្នុងផ្ទះ ត្រូវខូច
ខាតទាំងស្រុងគាត់ត្រូវជួលផ្ទះគេស្នាក់អាស្រ័យបណ្ដោះអាសន្ន។

រហូតមកទល់នឹងពេលនេះ នៅកន្លែងកើតហេតុ គេឃើញមានរបស់របរជាច្រើន ក្នុងនោះ
មានដូចជាខោអាវជជុះជាដើម នៅមិនទាន់មានអ្នកណាមកអះអាងថាជារបស់ខ្លួននៅ
ឡើយ។ ក្រុមអ្នកជិតខាងបានថ្លែងថា គេមិនដឹងថា ត្រូវយករបស់ទាំងនេះទៅចោល ឬដាក់
នៅកន្លែងណានោះទេ៕


រូបថត ៖ សុខា
រាយការណ៍ ៖ មិនា

Tags: phnom penhfirechamkamon