CamNews

សម្រស់ យល់ដឹង 

ត្រសក់​​​មាន​​ប្រយោជន៍​​​ការពារ​​សុខភាព​​ស្បែក​​ និង​​ការពារបានពីភាពជាំខ្មៅនៅរន្ធក្លៀក

ត្រសក់​​​ ក្រៅពី​ប្រើ​ប្រាស់​​​​សម្រាប់​​ទទួល​ទាន​​ក៏នៅ​​មាន​​សារៈប្រយោជន៍ជាច្រើន​​​ដល់​រាង
​កាយ​​ របស់យើងនិង​អាច​​​យក​ទៅ​​កែច្នៃ​​​សម្រាប់​​ផល​ប្រយោជន៍នៅលើ​​ស្បែក​​បាន​ទៀត
ផងដែរ។ នៅក្នុង​ផ្លែ​ត្រសក់​មានទឹក​ជាធាតុ​ផ្សំ​ដល់​ទៅ​ ៩៦ភាគរយធ្វើ​​​ឱ្យ​មាន​គុណសម្បត្តិ​​​
សម្រាប់​​បង្កើន​ភាព​​ស្រស់​ស្រាយ។ ក្រៅពី​នេះ​ ថែមទាំង​​មាន​វីតាមីន​ C កាល់ស្យូម​ និង​ប៉ូតា
ស្យូម​ ដែល​សុទ្ធសឹង​​​​តែធ្វើ​​ឱ្យ​ស្បែក​​មាន​សុខភាព​ល្អ។​ ត្រសក់អាចកំចាត់មុន​នៅ​លើ​ផ្ទៃមុខ​​​
បាន​ដោយ​​ប្រើ​សាច់​ត្រសក់​ ដែលឈូសជា​សរសៃរឺជាចំណិតៗយក​មក​បិទ​លើ​ផ្ទៃ​មុខ និង​ក
រួច​ទុក​ចោល​ពី ១០ ទៅ​ ២០​នាទី គឺអាច​​ការពារបានពី​​ការ​កើតមុន​ និង​មុន​មុខ​ខ្មៅ​​បាន។ ប្រ
សិន​​​បើ​អនុវត្ត​ឱ្យ​បាន​ញឹក​ញាប់​​ ឬយក​ទៅ​បុក​អោយ​ម៉ដ្ឋ​រួច​ច្រោះ​យក​តែទឹក​ទៅ​ដុស​លាប​​​
លើដងខ្លួន​​ នឹង​ធ្វើ​ឱ្យ​ស្បែក​មានសំរស់ស្រស់​​​ស្អាត​​មាន​សំណើម​មិន​ស្ងួត​បែកស្រកា។

ក្រៅពី​នេះ ផ្លែត្រសក់​​​ក៏​អាច​​យក​ទៅ​លុប​បំបាត់​ស្នាម​ជាំ​ក្រមៅ​​​​នៅ​រន្ធក្លៀក​ បាន​​ដោយ​ប្រើ​
ប្រេង​ដូង ១ស្លាបព្រា​បាយ​ ទឹក​ត្រសក់​​ច្របាច់​ ១​ស្លាបព្រា​កាហ្វេ​ ទឹក​ក្រូច​​ឆ្មារ​ ១ស្លាបព្រា​កា
ហ្វេ​ និង​ម្សៅរមៀត​​កន្លះ​ស្លាប​ព្រាកាហ្វេ​។ ក្រោយ​​ពីងូតទឹក​​និង​ជូត​ខ្លួន​ស្អាត​​ហើយ​ យក​សំឡី
​​ជ្រលក់​​ប្រេង​ដូង​ជូត​នៅ​ក្រោម​​​ក្លៀក​​​រាង​ជារង្វង់​​ បន្ទាប់​មក​​លាយ​ទឹក​​ត្រសក់​ ទឹក​ក្រូច​ឆ្មារ​ និង​
ម្សៅ​​​រមៀត​​ចូល​គ្នា​​លាប​នៅ​ក្រោម​ក្លៀក​​រក្សាទុក​ប្រហែលរយៈពេល​​ ២០​នាទី​ ​​រួចលាងទឹក​និង
​ជូត​ឱ្យ​ស្ងួត។ លោក​អ្នក​​គួរ​សាក​​ល្បង​​អនុវត្ត​ក្នុង​មួយ​សប្តាហ៍ ​​២ ទៅ៣ដង​ ក្លៀក​​​​របស់លោក
អ្នកនឹង​មាន​ពណ៌​សគួរ​ឱ្យ​​ចង់​គយគន់​ ។

លើ​សពីនេះ​​​ ផ្លែត្រសក់​​ថែម​ទាំងមានសារៈ​ប្រយោជន៍​​​​ដល់​​កែវ​ភ្នែក ប្រសិន​បើ​មាន​​អាការៈ
​រមាស់​​​ផ្សាភ្នែក​ ឬហើម​ភ្នែក​ ​​ត្រូវ​​យក​ត្រសក់​​​ក្លាស្សេ​ហាន់​ជា​​ចំណិតស្តើងៗ​ដាក់​​​នៅលើ​ភ្នែក​
ហើយ​គេង​សម្រាក​​ភ្នែក​រយៈពេលប្រហែល ​​​១០​នាទី​​ នឹងជួយ​លើក​ស្ទួយ​ភ្នែក​ឱ្យ​មាន​សភាព​
ស្រស់​ស្រាយ​ ព្រោះ​ផ្លែ​​ត្រសក់​​​មាន​វីតាមីន និងសារធាតុខនិជ​ខ្ពស់​ ថែមទាំង​​ជួយ​កាត់បន្ថយ​​
បាននូវអាការៈចុក​រោយ​នៃកែវ​ភ្នែក​​ សម្រាប់​អ្នក​ដែល​​​ត្រូវ​ប្រើ​​ភ្នែក​​ក្នុង​ការ​សម្លឹង​រយៈ​ពេល​​យូរ​
ឬ​ទទួល​​រង​ធូលីឬផ្សែង​ជាដើម ៕

ដកស្រង់ពី៖ thickfaces
ដោយ៖ រស្មី

Tags: beautylife stylehealthyskincocumber