CamNews

លោកតាអាយុ ១០០ឆ្នាំបើករថយន្ដ បុកសិស្សសាលា ១១នាក់


អាមេរិក៖ បើតាមការអោយដឹងពីពត៌មានក្នុងស្រុកនៃរដ្ឋ Los Angeles បានអោយដឹងថា
កាលពីថ្ងៃ ពុធ ម្សិលមិញនេះ មានតាចាស់ម្នាក់ ដែលមានវ័យ ១០០ឆ្នាំ ត្រូវបានគេបញ្ជូន
ទៅកាន់តុលាការភ្លាមៗ ខណៈដែលគាត់បានជិះរថយន្ដ ហើយបានទៅបុកសិស្សសាលា
ចំនួន​ ១១ នាក់។


ស្ភាពការណ៍ឆោឡោមួយ បានកើតឡើង នៅមុខបឋមសិក្សា Norwa Hame ខណៈដែល
លោកតា​ Fordda Barthon ដែលមានវ័យ ១០០ឆ្នាំបានជិះរថយន្ដទៅបុកសិស្សសាលារហូត
ដល់១១ នាក់អោយរងរបួស និងត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ។ អ្នកដំណើរម្នាក់ ដែល
មានឈ្មោះថា Alma Solache បាននិយាយថា វេលម៉ោងប្រមាណជា ៩:00 ព្រឹកព្រឹក ខណៈ
ដែលសិស្សសាលាសម្រាក រូចពួកគេមកទិញរបស់របរជិតផ្លូវ ស្រាប់តែរំពេជ្រនោះ ក៏មាន
រថយន្ដម៉ាក Cadillac ពណ៌ខៀវបានរេចង្កូតមកបុកក្មេងៗតែម្ដង។ គាត់បានបន្ដថា ដោយ
សារអ្នកបើកបរមានវ័យចំណាស់ ហើយមិនអាចទប់ស្មារតីបាន ទើបរថយន្ដជ្រុលចង្កូតទៅ
បុកក្មេងៗមួយក្រុមទៀត សរុបគឺ ១១នាក់។

លោកតាចាស់បង្កហេតុ​ (Fordda Barthon)

ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមប៉ូលីបានឃាត់ខ្លួនលោកតា  Barthon និងរថយន្ដរបស់
គាត់ទុកដើម្បីធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ផងដែរ។ គួរបញ្ចាក់ផងដែរថា សិស្សសា
លាដែលត្រួវបានបញ្ជូនទៅកាន់មន្ទីពេទ្យ មិនមាននណាម្នាក់ បាត់បង់ជីវិតនោះទេ៕

ដោយ៖ សីហា
ប្រភព៖ Yahoo


Tags: news usa man100 drived hit children usa