CamNews

បច្ចេកវិទ្យា 

សូនី បង្ហាញ ម៉ាស៊ីនបញ្ចាំង រូបភាពថ្មី ៥ប្រភេទ

ភ្នំពេញៈ ផលិតផល បញ្ចាំងរូបភាព (Projector) ម៉ាកសូនី (Sony) ថ្មីៗ ចំនួន៥ប្រភេទ កាលពី
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ ត្រូវបានក្រុមហ៊ុន ICE Electronics ដែលជាក្រុមហ៊ុន ចែកចាយ
ផលិតផលនេះ យកមកបង្ហាញ ជា សាធារណៈ នៅសណ្ឋាគារ Naga World ។

ពិធីដែលប្រារព្ធឡើង ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននេះ មាន
ការដាក់ សម្ពោធ នូវ Projector ដែលសុទ្ធសឹង តែជា ផលិតផលចុងក្រោយ របស់ក្រុមហ៊ុន សូនី
ដូចជា D100 Series, E200 Series , C Series, FH Series និង HW50ES ជាដើម ។

យោងទៅតាម លោក Lentan អគ្គនាយកក្រុមហ៊ុន ICE Electronics បានពន្យល់ថា ម៉ាស៊ីនបញ្ចាំង
រូបភាព D100 Series និង E200 Series អាច ប្រើប្រាស់ អំពូលបានរហូតដល់ ៧០០០ម៉ោង និង
ផ្តល់ពន្លឺរហូតដល់៣៧០០ Lumens ភ្ជាប់ជាមួយ Lan Ports សម្រាប់បង្ហាញ ជាបណ្តាញ Network
ដែលអាចប្រើប្រាស់បាន គ្រប់តម្រូវការ ជាពិសេសវិស័យអប់រំ លើសពីនេះទៅទៀត ម៉ាស៊ីនេះ
ក៏អាចប្រើប្រាស់ Wireless ផងដែរ ។

លោកបន្ថែមថា Projector C Series រួមមានម៉ូឌែល CX275 & CW275 ផ្តល់ពន្លឺ៥០០០ Lumens
សម្រាប់ ប្រើប្រាស់ ក្នុងការប្រជុំលក្ខណៈខ្នាតតូច ។ ដោយឡែក FH Series រួមមាន FH31 &
FH36 អាច ប្រើសម្រាប់ បញ្ចាំងរូបភាពខ្នាតធំ ចេញពី Projector ពីរផ្សេងគ្នា ដែលរចនា សម្រាប់
ប្រើប្រាស់ ក្នុងសារមន្ទីរ ឬ សាលតាំង ពិព័រណ៍ ផ្សេងៗជាដើម ។ ចំណែកម៉ូឌែលចុងក្រោយគេ
HW50ES ជាម៉ាស៊ីន 3D ដែលបង្ហាញរូបភាព ច្បាស់ ដែលផ្តល់ ជូនអ្នកប្រើប្រាស់ នូវបទពិសោធន៍
ក្នុងការទស្សនារូបភាព ដូចកំពុងស្ថិតនៅក្នុង រោងភាពយន្តពិតៗ ដូច្នោះដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ