មកដល់ថ្មីទៀតហើយ សម្រាប់ក្រុមហ៊ុន Kawasaki បានសម្រេចស្នាដៃ រួចជាស្រេចទៅលើកំណែរ ទម្រង់ពិសេសចំពោះ Ninja ZX-6R ABS ដែលនិងត្រូវ ប្រជែងខ្លួនក្នុងទីផ្សារនាឆ្នាំ ២០១៥ នេះ។
Kawasaki Ninja ZX-6R ABS ត្រូវបានបង្កើតឡើងក្នុងលក្ខខ័ណស្ដង់ដាថ្មីមួយ ដើម្បីបំពេញបាននូវក្ដីស្រមៃ និង បង្ហាញពីភាពគួរឲ្យជឿជាក់បំផុតសម្រាប់ការធ្វើដំណើរ ។ ភាពរឹងមាំ ទំនើប និង ទាន់សម័យ ត្រូវបានដាក់បញ្ចូលទៅ Ninja ZX-6R ABS ។ បច្ចុប្បនដោយ បានទទួលបានការសរសើរយ៉ាងក្រៃលែងពីមហាជន និង អ្នកគាំទ្រ Kawasaki ខិតខំ ប្រែងបង្កើនស្នាដៃរបស់ខ្លួនឲ្យកាន់តែល្អឡើងសម្រាប់តម្រូវការ យ៉ាណាមិញដូចជា Ninja ZX-6R ABS ត្រូវបានបំពាក់ទៅដោយលក្ខណៈពិសេសដូចជាការផលិតសម្រាប់ឆ្នាំ ២០១៥ កម្លាំងម៉ាស៊ីនមានចំនួន ៦៣៦ cc ហើយអាចប្រើប្រាស់សមត្ថភាពល្បឿនប្រហែលដល់ទៅ ១៤៣ ម៉ាយរយៈ ពេលក្នុងមួយម៉ោង រីឯ តម្លៃវិញ បើយោងទៅតាមប្រភពឯកសារគេហទំព័រ Topspeed បង្ហាញថា ១២៦៩៩ ដុល្លារ ។ បន្ថែមលើនេះផងដែរ ក្រុមKawasaki និងធ្វើពិធីខួបទី ៣០ សម្រាប់ឆ្នាំ២០១៥នេះ។
ក្ដីស្រមៃ ការរំពឹងទុក និង ទំនុកចិត្ដនៃការបើកបរ គឺមានតែ Kawasaki Ninja ZX-6R ABS ដែលអាចបំពេញបាន។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed