CamNews

ជីវិត និងការងារ 

ពិធីបុណ្យរដូវរងាពីរសប្ដាហ៍ របស់កុលសម្ព័ន្ធ Kalasha

ជារៀងរាល់ឆ្នាំ ឱ្យតែដល់ពាក់កណ្ដាលខែធ្នូ ក្រោយពីបានប្រមូលផលដំណាំ និងរៀបចំសម្រាប់រដូវ​
រងា កុលសម្ព័ន្ធ Kalasha ក៏ចាប់ផ្ដើមអបអរពិធីបុណ្យធំបំផុតរបស់ពួកគេ នោះគឺបុណ្យ Chaumos ។

Kalasha គឺជាកុលសម្ព័ន្ធកាន់សាសនាផ្សេង ចុងក្រោយរបស់ Pakistan ។ ដោយមានប្រជាជន
ចំនួនតែ ៤,០០០នាក់ កុលសម្ព័ន្ធនេះ រស់នៅស្ងាត់ស្ងៀម ក្នុងតំបន់ជ្រលងភ្នំ Kalasha ក្បែរព្រំដែន
Afghanistan និងប្ដេជ្ញា មិនព្រម​ទទួលយកឥទ្ធិពលនៃការបែងចែករបស់សាសនាអ៊ីស្លាម នៃបណ្ដា
តំបន់ជុំវិញ។ ជារៀងរាល់ឆ្នាំ ឱ្យតែដល់ពាក់កណ្ដាលខែធ្នូ កុលសម្ព័ន្ធ Kalasha ក៏ចាប់ផ្ដើមអបអរ
ពិធីបុណ្យធំបំផុតរបស់ពួកគេ នោះគឺបុណ្យ Chaumos ។

ជនជាតិ Kalasha ជឿថា អំឡុងពេលពាក់កណ្ដាលខែធ្នូនេះ អាទិទេព Balomain នឹងយាងចុះមក
កំសាន្ដនៅក្នុងតំបន់ជ្រលងភ្នំនេះ ចំនួន ៤ថ្ងៃ ចូលរួមក្នុងពិធីបុណ្យ និងប្រមូលយកការបួងសួង
របស់ពួកគេ ដើម្បីបញ្ជូនទៅថ្វាយស្ដេចទេវតា Dezau ដែលជាអ្នកបង្កើតមនុស្ស។ ពិធីបុណ្យនេះ
មានរយៈពេល ២សប្ដាហ៍ ដោយមានកម្មវិធីរាំច្រៀង ពិធីសាសនា ជប់លៀង និងសែនពពែ។

ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើង នៅក្នុងតំបន់ជ្រលងភ្នំចំនួន ៣ របស់ Kalasha រួមមាន ជ្រលង
Rumbur, Bumboret និង Birir ។ ពិធីបុណ្យ នៅក្នុងជ្រលងភ្នំ Birir មានប្រារព្ធពិធីសម្ដែងនានា ដូច
ការលេងភ្លេង ចំណែកជ្រលង Rumbur និង Bumboret គឺមានការសម្ដែង cappella ដែលជាកម្មវិធី
ច្រៀង ដោយប្រើប្រាស់​ឧបករណ៍ភ្លេងបុរាណសុទ្ធ។ បុរសនឹងធ្វើនំដែលមានរូបរាងដូចពពែ រីឯស្ដ្រី
នឹងច្រៀងចម្រៀងសរសើរព្រះ Balomain ។

ពិធីសាសនាសំខាន់នឹងត្រូវបានធ្វើឡើង នៅក្រោមដើមឈើមួយប្រភេទដែលហៅថា Tok ជាកន្លែង
ដែលពួកគេ ត្រូវគោរព និងសែនថ្វាយដល់បុព្វការីជន។ អ្នករាល់គ្នានឹងត្រូវតមអាហារ ក្នុងបណ្ដាថ្ងៃ
បុណ្យសំខាន់ ដើម្បីបង្ហាញពីភាពស្អាតស្អំ ជ្រះថ្លា នៅពេលអាទិទេព Balomain យាងចុះមកកាន់
ជ្រលងភ្នំ។ មួយសប្ដាហ៍ មុនថ្ងៃបុណ្យពិសេស អ្នករាល់គ្នាត្រូវលាងជម្រះរាងកាយ ដោយពិធីងូតទឹក
មួយ។ ក្នុងថ្ងៃនេះ បុរសនឹងមិនត្រូវអង្គុយនោះទេ ពេលរាត្រីមកដល់ ឈាមពពែដែល​ត្រូវបានយក​មកបូជាយញ្ញនឹងត្រូវលាបលើមុខពួកគេ។

ថ្វីបើ Kalasha នៅសែនឆ្ងាយ និងជាតំបន់ដាច់ស្រយាល ប៉ុន្ដែប្រសិនបានមកដល់ទីនេះ អ្នកនឹង
បានឃើញដោយផ្ទាល់ភ្នែក នូវវប្បធម៌មួយដ៏ចម្លែក ព្រមទាំងទទួលបានការសាទរយ៉ាងកក់ក្ដៅ ពី
ប្រជាជននៅទីនេះ៕

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

កុលសម្ព័ន្ធរស់នៅលើវាលល្បាប់ ដាច់ដោយឡែក ពីសង្គមខាងក្រៅ

ជីវភាពប្រជាជន ហ្វីលីពីន ក្នុងតំបន់សម្បុកកណ្ដុរ នៅ ម៉ាឡេស៊ី

រឿងរ៉ាវស្នេហាដ៏មានសុភមង្គល របស់អ្នកជម្ងឺ down មួយគូ នៅហូឡង់

 



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ pilotguides/ whichfestival


Tags: Winter Solstice Festival Chaumos Kalasha Pakistan