ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុន សាមសុង អេឡិចត្រូនិក បានបំបែក កំណត់ត្រាថ្មី ក្នុងការឈ្នះបានពានរង្វាន់រហូតដល់ ២៧រង្វាន់ក្នុង ចំណោមផលិតផល ២០ប្រភេទ នៅក្នុងពិព័ណ៌ពាណិជ្ជកម្មដ៏ធំជាងគេបំផុតលើពិភពលោក នោះគឺ CANNES LIONS ។ នេះគឺជាលើកទី ២ហើយ ដែលក្រុមហ៊ុនសាមសុងបានទទួលបានពានរង្វាន់ បន្ទាប់ពីការឈ្នះពានរង្វាន់ចំនួន ១៦រួចមកហើយ នៅឆ្នាំ២០១៤។
ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកមួយនេះ បានទាញចំណាប់អារម្មណ៍ថ្មី ជាមួយនឹងយុទ្ធនាការដាក់បង្ហាញផលិតផល ដែលជាយុទ្ធនាការផ្សាយពាណិជ្ជកម្មអន្តរជាតិ Cannes ដែលបានឈ្នះពានរង្វាន់សរុប ចំនួន៧ កំពុងធ្វើឲ្យម៉ាកផលិតផលរបស់ សាមសុង កាន់តែល្បីល្បាញខ្លាំងឡើង តាមរយៈផលិតផលបច្ចេកវិទ្យា។ យុទ្ធនាការផ្សព្វផ្សាយនេះ គឺជាកត្តាជំរុញដើម្បីជួយមនុស្ស ឲ្យស្វែងផលិតផលតាមតម្រូវការរបស់ពួកគេ។ វាភ្ជាប់ទៅអ្នកប្រើប្រាស់ ដោយលើកទឹកចិត្តឲ្យពួកគាត់ចែករំលែកពីក្តីសុបិន្ត និងគំនិត យោបល់របស់ពួកគេជាមួយក្រុមហ៊ុន សាមសុង។
Look At Me ដែលជាកម្មវិធីសម្រាប់ទូរស័ព្ទស្មាតហ្វូន ដែលជួយកុមារដែលមានជំងឺកង្វះកំណើនប្រព័ន្ធខួរ បានទទួលពានរង្វាន់ ចំនួន៥ ក្នុងនោះក៏មានពានរង្វាន់មាស ក្នុងចំណោមប្រភេទកម្មវិធីអ៊ីនធឺណែតផងដែរ។ ក្រុមការងារ ដែលនៅពីក្រោយកម្មវិធីនេះ ក៏បានឈ្នះពានរង្វាន់កំពូលៗផ្សេងទៀត ក្នុងនោះក៏មាន កម្មវិធី The One Show និង The New York Festivals ផងដែរ។
ការប្រគល់ពានរង្វាន់ដទៃទៀត នៅក្នុង Cannes Lions ឆ្នាំ 2015 មានដូចជាកម្មវិធី Safety Truck ដែលជាគំនិតថ្មីមួយ ដើម្បីការពារពីគ្រោះថ្នាក់ចរាចរណ៍ បានឈ្នះពានរង្វាន់ ចំនួន៧ ក្នុងនោះ មានពានរង្វាន់ Titanium Lion នៅក្នុងប្រភេទ Titanium និងប្រភេទពាក់ព័ន្ធ ដែលត្រូវបានទទួលស្គាល់ថាជា គំនិតដ៏សំខាន់ ក្នុងទិសដៅថ្មីមួយ។ Back Up Memory គឺជាកម្មវិធីទូរស័ព្ទមួយ ដែលត្រូវបានរចនាឡើង ដើម្បីជួយដល់ឪពុកម្តាយរបស់អ្នកជំងឺភ្លេចភ្លាំង បានទទួលពានរង្វាន់ចំនួន៣ ក្នុងនោះមានពានរង្វាន់មាស ១ក្នុងប្រភេទសុខាភិបាល និងសុខុមាលភាព។ Hearing Hands គឺជាសេវាភាសាសញ្ញា សម្រាប់អ្នក ខ្សោយការស្តាប់ បានទទួលពានរង្វាន់សម្រិត នៅក្នុងប្រភេទផ្នែកទំនាក់ទំនងសាធារណៈ។
លោក Won-Pyo Hong ជាអគ្គនាយក និងប្រធានផ្នែកទីផ្សារ បានមានប្រសាសន៍ថា «ជោគជ័យរបស់យើង គឺជាលទ្ធផលនៃការ ប្រឹងប្រែងរបស់ក្រុមហ៊ុន សាមសុង ដើម្បីភ្ជាប់អ្នកប្រើប្រាស់នៅជុំវិញពិភពលោកឲ្យ ជួយយើងក្នុងការស្វែងយល់ពីតម្រូវការរបស់ ពួកគាត់។ វាគឺជាទស្សនវិស័យរបស់ក្រុមហ៊ុន យើងខ្ញុំ ដែលមានបំណងចង់បង្កើនទំនើបភាព តាមរយៈការច្នៃប្រឌិតថ្មីនៃប្រព័ន្ធ បច្ចេកវិទ្យា»។
លោកបានបន្តទៀតថា «សាមសុង គឺជាម៉ាកផលិតផល ដែលចូលរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនូវ ជិវិតរស់នៅរបស់មនុស្ស ហើយយុទ្ធនាការដាក់បង្ហាញផលិតផលនេះ នឹងជួយយើងខ្ញុំ ដើម្បីស្វែងរក ផលិតផល និងសេវាកម្មដែលច្នៃប្រឌិតថ្មីៗជាច្រើន»។
នេះខួបលើកទី៦២ នៃព្រឹត្តិការណ៍តាំងពិព័ណ៌ ភាពច្នៃប្រឌិត លំដាប់ថ្នាក់អន្តរជាតិ The Cannes Lions ដែលត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីក្រុមហ៊ុនជាច្រើន មកពីជាង ៩០ប្រទេស ដែលបង្ហាញ ស្នាដៃជាង ៤ម៉ឺន ចែកចេញជា ២០ប្រភេទ ដែលមានតាំងពីការផ្សាយពាណិជ្ជកម្មទូរទស្សន៍ រហូតដល់ សារព័ត៌មាន ផ្នែកទំនាក់ទំនងសាធារណៈ និងទីផ្សារ ដោយផ្ទាល់ និងតាមអនឡាញ៕
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យ កាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើង មានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។
ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com
ប្រភព ៖ Samsung Cambodia