CamNews

ព័ត៌មានអន្តរជាតិ 

បច្ចុប្បន្នភាព ស្រង់សាកសព អ្នកដំណើរធ្លាក់យន្តហោះ បាន ៩០ នាក់ ចុះជិត ១០០ នាក់ ទៀត នៅទីណា អោយប្រាកដ ?

ព័ត៌មានអន្តរជាតិ ៖ ក្រុមសង្គ្រោះ  ក្នុងរយៈពេលជាងមួយខែ ក្រោយការធ្លាក់យន្តហោះ របស់ អាកាស ចរណ៍ AirAsia នោះ ទើបតែស្រង់ បាន    ​​សព​  ចំនួន ៩០នាក់ ប៉ុណ្ណោះ ចេញពី ដែនទឹកកោះជ្វា ភាគ​កណ្តាលប្រទេសឥណ្ឌូណេស៊ី ក្នុងចំណោម ជន រងគ្រោះសរុប នៅលើ ជើងហោះហើរ QZ8501 នោះ ចំនួន ១៦២នាក់។


ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះ ដោយដកស្រង់ សម្តីលោក នូរូល ខារលីណា មន្ត្រីផ្នែករុករក និង សង្គ្រោះ ឥណ្ឌូណេស៊ី ប្រាប់អោយដឹងតាមទូរស័ព្ទថា “រហូត មក    ដល់ពេលនេះ សព ៩០ នាក់ហើយត្រូវ បានរកឃើញ។ ការរុករកនៅ តែបន្ត ដែលដឹកនាំ ដោយក្រុមសង្គ្រោះឥណ្ឌូណេស៊ី សហការជាមួយដៃគូ ក្នុងតំបន់ផ្សេងទៀត"។

គួរបញ្ជាក់ថា ជើងហោះហើរ QZ8501 បានធ្លាក់កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ពេលកំពុងធ្វើដំណើរ ពី ឥណ្ឌូណេស៊ី ទៅសិង្ហបុរី ដោយមានមនុស្សជិះនៅលើនោះសរុប  ១៦២នាក់។ មួលហេតុនៃការធ្លាក់ ត្រូវបានគេស្តីបន្ទោស ទៅលើអាកាសធាតុអាក្រក់នៅកណ្តាលសមុទ្រ ដែលយន្តហោះឆ្លងកាត់ ៕

- អាន ៖ រកឃើញ សាកសពអ្នកដំណើរ ធ្លាក់យន្តហោះ ៦ នាក់ទៀត មានប្រុស មានស្រី ពីតួយន្តហោះ ធា្លក់ជាប់បាតសមុទ្រ

- អាន ៖ ចៅក្រម បារាំង បើកការស៊ើបអង្កេត ធ្លាក់យន្តហោះ AirAsia អាចជាករណី គ្រោងទុកមុន មនុស្សឃាត ឬយ៉ាងណា ?

- អាន ៖ បែកធ្លាយ វិនាទី ធ្លាក់យន្តហោះ AirAsia កាពីទែន ពុំបានកាន់ដៃចង្កូតនោះទេ តើអ្នកណា ជាអ្នកបញ្ជាយន្តហោះ?

អាន ៖  ល្ងាចថ្ងៃសុក្រ ម្សិលមិញ រកឃើញសាកសព អ្នកដំណើរ កើនដល់ ៣០ នាក់ ក្រោយធ្លាក់យន្តហោះ AirAsia

ប្រភព ៖ Channelnewsasia ស៊ិនហួរ និង ដើមអម្ពិល


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501