ស៊ីនជាំង (ឈ្នះជាផ្លូវការគឺ តំបន់ស្វ័យតអ៊ូហ្គួយស៊ីនជាំង) គឺជាតំបន់ស្វ័យតស្ថិតក្នុងប្រទេសចិន
ជាទឹកដីដែលភាគច្រើនគឺជាជាសមុទ្រខ្សាច់ ដែលត្រូវបានកាត់ផ្ដាច់ជាច្រើនចំណែក ដោយសារ
តែជួរភ្នំធានសាន។ បើទោះធម្មជាតិបណ្ដាលឱ្យមានការលំបាកក្នុងការរស់នៅ ប៉ុន្ដែមុននេះ វាគឺ
ជាតំបន់សំខាន់មួយដែលក្រុមអ្នកទេសចរណ៍ចាប់អារម្មណ៍។
គេអាចនិយាយបានថា ស៊ីនជាំង គឺជាសរសៃឈាមសម្រាប់ការផ្លាស់ប្ដូរវប្បធម៌ និងបច្ចេកវិទ្យា
រវាងចិន និងអឺរ៉ុប។
ក្រៅពីរស់នៅក្នុងតំបន់ស៊ីនជាំង ជនជាតិ អ៊ួយគួយ ក៏មានវត្តមាននៅក្នុងប្រទេសផ្សេងៗ ក្នុង
នោះ ភាគច្រើនពួកគេរស់នៅក្នុងតំបន់អាស៊ីកណ្ដាល។ ជនជាតិ អ៊ុយគួយ (Uighur) ពូកែខាង
ធ្វើកសិកម្ម និងលក់ដូរ។ ក្នុងអតីតកាល ស៊ីនជាំង ធ្លាប់ជាមជ្ឈមណ្ឌលដែលមានការរីកចម្រើន
យ៉ាងខ្លាំងក្លា។
រំឭកដល់ស៊ីនជាំង គេនឹកឃើញដល់ឈ្មោះ “តំបន់ក្ដៅ” ភាគខាងលិច។ ប៉ុន្មានឆ្នាំចុងក្រោយនេះ
តំបន់ខាងលិចនៃប្រទេសចិន ត្រូវបានគេដឹងថា មានអំពើហឹង្សាផ្ទុះឡើងជាបន្ដបន្ទាប់ ហើយតំបន់
នេះ តែងក្លាយជាសំនួរមួយដ៏ធំ សម្រាប់មនុស្សភាគច្រើន។
ដើម្បីបានជ្រាបខ្លះៗអំពីតំបន់នេះ និងការរស់នៅរបស់ជនជាតិអ៊ុយគួយ នៅ Kashgar ជាទីក្រុង
បុរាណ ដែលល្បីឈ្មោះដោយក្រណាតសូត សូមទស្សនារូបភាពមួយចំនួន ខាងក្រោម ៖
![]()
ព័ណ៍ក្រហម គឺតំបន់ស្វ័យត ស៊ីនជាំង
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SH