CamNews

ព័ត៌មានអន្តរជាតិ 

សាកសព អ្នកដំណើរធ្លាក់យន្តហោះ ៤៣ នាក់ហើយរកឃើញ ខណៈជាង ១០០ នាក់ទៀត ជាប់នៅក្នុងតួយន្តហោះ នៅឡើយ មានវីដេអូ

ព័ត៌មានអន្តរជាតិ ៖ អ្នកយកព័ត៌មានអោយគេហទំព័រ សឹង្ហបុរី channelnewsasia ធ្វើសេចក្តីរាយការណ៍ ផ្ទាល់ពីកោះ Pangkalan Bun​ ប្រទេស ឥណ្ឌូនេស៊ី ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ អោយដឹងថា លក្ខខ័ណ្ឌនៅឯបាតសមុទ្រ ក្នុងប្រតិបត្តិការ រុករកយន្តហោះបាត់ខ្លួន នាព្រឹកនេះ គឺមានសភាពអំនោយ ផល ក៏ប៉ុន្តែ ទោះជាយ៉ាងណា ក៏ដោយចុះ មានការរំពឹងទុកថា នឹងមានការវិវត្តន៍ ទៅស្ថានភាព ក៏ដូចជា លក្ខខ័ណ្ឌ អាក្រក់ នៃបរិបទបាតសមុទ្រ នៅថ្ងៃរសៀលបន្តិចទៀតនេះ ។ 


ជាការគូសបញ្ជាក់អោយដឹង ខណៈធ្វើសេចក្តីសង្ខេបជុំវិញ អ្វីដែលបានកើតឡើង កាល   ពីកំឡុងថ្ងៃព្រ ហស្បត្តិ៍ ម្សិលមិញនេះ អោយដឹងថា សរុបរួម សាកសពអ្នកធ្វើដំណើរ ៤៣ នាក់ ត្រូវបានគេប្រទះឃើញ និងស្រង់យកមកកាន់ដីគោកហើយ ពីតំបន់រុករក និងស្រាវជ្រាវយន្តហោះធ្លាក់ ។ មិន ត្រឹម  តែប៉ុណ្ណោះ របាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមស្រាវជ្រាវ និងជួយសង្គ្រោះថ្នាក់ជាតិ ប្រទេស ឥណ្ឌូនេស៊ី គ្រោង និងស្រង់ឡើង នូវបំណែកកន្ទុយយន្តហោះធ្លាក់ ពីបាតសមុទ្រ អំឡុងថ្ងៃសុក្រនេះ ក្រោយពីក្រុមមុជទឹក បានប្រទះឃើញកាលពីម្សិលមិញ ។ មន្រ្តីផ្លូវការ ស្រាយបំភ្លឺអោយដឹងថា មាន ក្តី សង្ឃឹម ស្រាយចម្ងល់ មន្ទិល សង្ស័យនៃមូលហេតុ ធ្លាក់យន្តហោះ នឹងដឹងក្នុងពេលឆាប់ៗនេះ ក្រោយ ពី  ប្រអប់ខ្មៅយន្តហោះ ធ្លាក់ និងស្រង់យកចេញពី បំណែកកន្ទុយយន្តហោះធ្លាក់ នាពេលអនាគតដ៏ខ្លី ។


គួររំឮកថា យន្តហោះ របស់ក្រុមហ៊ុន អា  កាស ចរណ៍ AirAsia ជើង ហោះហើរ   QZ8501  បានបាត់ការ ទាក់ទង អំឡុងបោះប្រតិបត្តិការ   ដឹក  អ្នកដំណើររបស់ខ្លួន   ពី   ប្រទេស  ឥណ្ឌូនេស៊ី ទៅកាន់ប្រទេស សឹង្ហបុរី កាលពីថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០១៤  កន្លង  ទៅនេះ  ស្របពេ ល   ដែលមានក្រុមអ្នកធ្វើដំណើរសរុប ១៦២ នាក់ ។ ពុំមានសេចក្តី    រាយការណ៍ណាមួយ បញ្ជាក់ថា  បាន  រកឃើញ ក្រុមអ្នកធ្វើដំណើរ មាន ឱកាសរស់រានមានជីវិតនោះទេ ។

គួរបញ្ជាក់ផងដែរថា មក    ទល់ បច្ចុប្បន្នភាព ចាប់តាំងពីថ្ងៃធ្លាក់យន្តហោះខាងលើ សាកសពប្រមាណ ជាង ៤៣ នាក់ ក្នុងចំណោម ១៦២ នាក់   ត្រូវ   បានរកឃើញជាបន្តបន្ទាប់ អណ្តែតនៅលើផ្ទៃសាគរ ក្នុង នោះមន្រ្តីពាក់ព័ន្ធឯទៀត មានជំនឿជាក់អោយ    ដឹងថា  សាកសពច្រើនជាង ១០០ នាក់ ផ្សេងទៀតនៃ ក្រុមអ្នកធ្វើដំណើរ កំពុងបន្តជាប់នៅឡើយ នៅក្នុងតួយន្តហោះនៅឡើយ ៕

- អាន ៖ មូលហេតុពិត នៃការធ្លាក់យន្តហោះ AirAsia សម្លាប់មនុស្ស គ្មានសល់ទាំង ១៦២ នាក់នោះ នឹងដឹងក្នុងពេលឆាប់ៗនេះ

- អាន ៖ កូនស្រី ពីលុត បើកយន្តហោះ ក្រុមហ៊ុន AirAsia ធ្លាក់ ប្រតិកម្ម នូវពាក្យស្តីបន្ទោស អោយឪពុករបស់ខ្លួន

- អាន ៖  ព្រឹកថ្ងៃអាទិត្យនេះ​ នាំសាកសព អ្នកដំណើរធ្លាក់យន្តហោះ ម្នាក់ មកកាន់ដីគោក ខណៈប្រទះឃើញ បំណែកយន្តហោះធំៗ៥

- អាន ៖ រកឃើញ សាកសពធ្លាក់យន្តហោះ កើនដល់ ៣០ នាក់ ខណៈ មួយចំនួនរកឃើញ នៅជាប់នឹងកៅអី អង្គុយតែម្តង


ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501