CamNews

បំផ្ទុះគ្រាប់បែក ជាកាដូនៅថៃ្ងបុណ្យណូអែល



ពួកសាសនាអ៊ីស្លាមបានបំផ្ទុះគ្រាប់បែកនៅ Nigeria និងនៅព្រះវិហារយេស៊ូ ដោយសំលាប់មនុស្សអស់២៧នាក់ និងមានការរងរបួសយ៉ាងធ្ងន់ធ្ងរជាច្រើន
នាក់ផងដែរ។ចំនែកនៅឯពិធីបុណ្យសពសំលាប់មនុស្ស១៩នាក់និងរបួស
៤០នាក់បន្ថែមទៀតនៅក្នុងប្រទេស
អាហ្វានីស្ថាន។

មនុស្សដែលស្ថិតនៅក្នុងហេតុការណ៏នោះបាននិយាយថា ពួកគេពិតជាមាន
ការភិតភ័យយ៉ាងខ្លំាង ព្រោះតែនៅពេលពួកគេបានចូលរួមសប្បាយនៅថៃ្ង
បុណ្យណូអែលនេះ ស្រាប់តែលឺសំលេងផ្ទុះយ៉ាងខ្លំាង បណ្តាលអោយមាន
មនុស្សស្លាប់ជាច្រើននាក់ និងមានឈាមនៅពោរពេញនោះភ្លាមៗផងដែរ។
ការបំផ្ទុះនេះគឺចេញពីក្រុមដែលតាំងខ្លួនជាក្រុមនិកាយសាសនាអ៊ីស្លាម
ដែលមានគំនុំរវាងសាសនាទាំង២ក្នុងប្រទេសនីហ្សេរីយ៉ាគឺកាន់តែខ្លាំងក្លា
ទៅៗ នៅភាគខាងជើង ដែលបណ្តាលអោយមនុស្សជាច្រើនស្លាប់គជើងគ្នា។

គួសបញ្ចាក់ផងដែរថាកាលពីថ្ងៃទី២៣ ២៤ខែធ្នូនេះក៏មានការប្រយុទ្ធយ៉ាងខ្លាំង
ដែលរវាងក្រុមកងកំលាំងការពារប្រទេសជាមួយក្រុមនិកាយសាសនាអ៊ីស្លាម ដែលបានសំលាប់មនុស្សអស់៦៨នាក់ផងដែរ។


ដោយ ខេមរៈ
Yahoo

Tags: dieislamistsdozenboomchirsmas