នៅក្នុងឆ្នាំ ២០១៥ ខាងមុខ លោកអ្នកនឹងមានឱកាសយ៉ាងច្រើន ក្នុងការប្រើប្រាស់ស្មាតហ្វូនតម្លៃ
ទាប មកពីបណ្ដាក្រុមហ៊ុនផលិតទូរស័ព្ទនានាក្នុងពិភពលោក ក្នុងនោះ HTC ក៏នឹងមានវត្តមានក្នុង
ទីផ្សារតម្លៃទាបនេះដែរ។
ទូរស័ព្ទឆ្លាតវៃ 4G នឹងផ្ទុះឡើងនៅឆ្នាំ ២០១៥ ជាមួយតម្លៃទាប
យោងតាមអ្នកឯកទេសផ្នែកវិភាគទីផ្សារជាច្រើន ឱ្យដឹងថា បណ្ដាម៉ូដែលស្មាតហ្វូន 4G នឹងផ្ទុះ
ឡើងនៅឆ្នាំក្រោយ ពេលដែលបច្ចេកវិទ្យានេះត្រូវបានគេអនុវត្តទូលំទូលាយក្នុងពិភពលោក ជា
ពិសេសគឺម៉ូដែលស្មាតហ្វូនតម្លៃទាប។
ជាក់ស្ដែង បណ្ដាក្រុមហ៊ុនទូរស័ព្ទជាច្រើន បាននាំគ្នាបញ្ចេញលក់ស្មាតហ្វូនតម្លៃទាប ប្រើប្រាស់
ប្រូសេសឺរ Qualcomm ដើម្បីបម្រើដល់ការប្រើប្រាស់ប្រព័ន្ធ 4G ហើយព័ត៌មានបែកធ្លាយស្ដីអំពី
ស្រឡាយ Galaxy J ថ្មីរបស់ Samsung បានបញ្ជាក់អំពីប្រការនេះ។ ចំណែកក្រុមហ៊ុន HTC ក៏មិន
បាននៅស្ងៀម ចំពោះមុខការនិយមថ្មីនេះដែរ។
នៅក្នុងសន្និសីទថ្មីៗនេះ ក្រុមហ៊ុន HTC របស់តៃវ៉ាន់ ឱ្យដឹងថា ពួកគេនឹងផ្ដោតទៅលើបណ្ដា
ឧបករណ៍ 4G មានតម្លៃទាបបំផុត ដែលនឹងមានវត្តមាននៅក្នុងទីផ្សារ ចាប់ពីត្រីមាសទីមួយ ឆ្នាំ
២០១៥។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ foneareana