អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ ដេលីមែលកាលពីពេលថ្មីៗនេះ បានអោយដឹង
ថា ក្រុមអ្នកវិទ្យាសាស្រ្ដ ក៏ដូចជាកងទ័ពសហរដ្ឋអាមេរិក បានបង្កើតកាំភ្លើង ដ៏អស្ចារ្យមួយ
ពោលគឺជាកំាភ្លើងប្រើកាំរស្មើ Laser ដែលអាចបាញ់រាល់ចំនុចសំខាន់ៗ របស់សត្រូវ ក៏ដូច
ជាអាចបាញ់កាំជ្រួលមីសស៊ីលបានផងដែរ។
Boeing ជារោងចក្រ ដែលបានរៀបចំតំឡើងកំាភ្លើងនេះ បាននិយាយថា កាំភ្លើងប្រភេទនេះ
គឺត្រូវបានតំឡើងនៅលើរថយន្ដខា្នតធំ (Truck) ដើម្បីជាការងាយស្រួលក្នុងការផ្ទុកកំភ្លើង
ធន់ធ្ងន់នេះ ក៏ដូចជាការ អាចជំនះរាល់ការបើកបរ គ្រប់ស្ថានភាពផ្លូវទាំងអស់បាន។
លោក Mike Rinn អនុប្រធានរោងចក្រ Boeing បានអះអាងថា កំាភ្លើងដែលប្រើកាំរស្មើមួយ
នេះ គឺត្រូវបានដំណើរការដោយ កម្លាំងថាមពល ៥០០ សេះ(horsepower) និង solid state
laser ១០kw ។ កាំភ្លើងនេះទៀតសោត អាចបាញ់ចំគោលដៅ បានចំងាយ ១៨៦,០០០miles
ក្នុងមួយនាទី។
លោក Mike បានបញ្ចាក់ថា ការបង្កើតកំាភ្លើងនេះឡើង គឺក្នុងគោលបំណង ជាការជំនួយ
ដល់កងកម្លាំងយោធាអាមេរិក ក៏ដូចជាការទប់ទល់ពីសត្រូវ ដែលមានបំណងចង់វាយប្រហារ
មកលើប្រទេសរបស់ខ្លួន។ នេះជាវីដេអូក្លីប ដែលបង្ហាញពីកំាភ្លើងទំនើបមួយនេះ។ សូមចុច
ដើម្បីមើល៕
ដោយ៖ សីហា
ប្រភព៖ dailymial