ថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Meizu របស់ចិន បានបញ្ចេញហ្វាប្លេតដំបូងរបស់ខ្លួន ដែលស្ថិត
ក្នុងត្រកូល Blue Charm ដែលមានឈ្មោះថា Meizu m1 note ។ ក្រៅពីគ្រឿងម៉ាស៊ីនលំដាប់ខ្លាំងក្លា ដែលគេតែងបានឃើញនៅលើស្មាតហ្វូនចិន Meizu m1 note ក៏ត្រូវមានសម្បកដ៏ស្រស់ស្អាតផង
ដែរ។
ប៉ុន្ដែ មានការរិះគន់ជាច្រើនថា Meizu m1 note គឺជាការចម្លងទាំងស្រុងពី iPhone 6 និង iPhone
5C។ ដើម្បីឱ្យដឹងថា ការរិះគន់នេះ ជាការពិត ឬយ៉ាងណា សូមតាមដានបន្ត ៖
ពេលបានឃើញ Meizu m1 note គេនឹងនឹកឃើញភ្លាម ដល់ស្មាតហ្វូនរបស់ Apple គឺ iPhone 6
ដែលទើបតែបង្ហាញខ្លួនកាលពីខែកញ្ញា។ នៅជ្រុងនិមួយៗរបស់ Meizu m1 note មានលក្ខណៈ
កោង ហើយគែមរបស់អេក្រង់ ក៏ស្ដើង គឺមានតែគ្រាប់ចុច Home នោះទេ ដែលខុសទៅ iPhone
6 ។
Meizu m1 note មានអេក្រង់ ៥,៥អ៊ិន្ឈ៍ ស្មើនឹង iPhone 6 Plus ។ អេក្រង់របស់ Meizu m1 note ប្រើ
ប្រាស់បច្ចេកវិទ្យាអេក្រង់ IGZO របស់ Sharp ជួយឱ្យដង់ស៊ីតេភីកសែលរបស់រូបភាព ឡើងដល់
៤០៣ppi ។
ទន្ទឹមនឹងនេះ កាមេរ៉ាមុខ មានកម្រិត ៥មេហ្គាភិចសេល មានបំពាក់បច្ចេកវិទ្យារូបភាព Face AE
និង Pure Cell ដែលមានប្រយោជន៍ច្រើនដល់អ្នកចូលចិត្តថតរូបខ្លួនឯង។ គ្រាប់ចុច Home របស់
ម៉ាស៊ីននេះ ត្រូវបានរចនាជារាងមូលពិសេសរបស់ឧបករណ៍មកពី Meizu ។
ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ប្រើប្រាស់វត្ថុធាតុជ័ររលោង ដែលគេធ្លាប់បានឃើញនៅលើ
iPhone 5C ជាមួយនឹងពណ៌ដ៏ស្រស់ស្អាត។ Meizu m1 note មាន៥ពណ៌ គឺពណ៌បៃតង ពណ៌ទឹក
សមុទ្រ ពណ៌លឿង ពណ៌ ស និងពណ៌ផ្កាឈូក។ អំពីគ្រឿងម៉ាស៊ីន Meizu m1 note ប្រើប្រាស់
ប្រូសេសឺររបស់ MediaTek 2GHz , ឈីបក្រហ្វិក Mali T760 , RAM 2GB និងថ្ម ៣.៤១០ mAh។
ក្រៅពីនេះ កាមេរ៉ាក្រោយរបស់ Meizu m1 note ឡើងដល់ ១៣មេហ្គាភិចសេល មានភ្លើងហ្វ្លាស
ភ្លោះ។
Meizu m1 note ត្រូវបានដាក់លក់ក្នុងទីផ្សារក្នុងស្រុក ក្នុងតម្លៃ ១៦០ដុល្លារអាមេរិក សម្រាប់កំណែ
១៦GB និង ១៩០ដុល្លារ សម្រាប់កំណែ ៣២GB។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena/engadget