ការជិះកង់ BMX វាងាយស្រួលទេ តែការជិះ បង្ហោះកង់នេះ ទើបវាលំបាក់ ព្រោះវាអាច ធ្វើអោយអ្នក ជិះធ្លាក់ចេញ ពីកង់ អោយមានរបួស ដល់បាក់ដៃ បាក់ជើងបាន ។ អ្នកជំនាញ ជិះកង់នេះ ភាគច្រើន គឺសុទ្ធសឹង តែមានប្រវត្តិ បាក់ដៃ បាក់ជើងទាំងអស់ ។
ថ្មីៗនេះ មានវីដេអូ ក្មេងប្រុស ២ នាក់ដែលជាកូនភ្លោះ ឈ្មោះ Jake និង Theo បានធ្វើអោយអ្នក ទស្សនាវីដេអូ របស់ពួកគេ នៅលើ Youtube កោតសរសើរ យ៉ាងខ្លាំង ។ នៅក្នុងវីដេអូ Jake និង Theo ជិះកង់ BMX បង្ហោះឡើង តួចាក់ក្បាច់ យ៉ាងស្ទាត់ជំនាញ ហើយគួរអោយ ស្រឡាញ់ខ្លាំង ណាស់ ។ ពួកគេ ទើបតែមាន អាយុ ៤ ឆ្នាំប៉ុណ្ណោះ តែពួកគេ ហ៊ានជិះ ទំលាក់ខ្លួន ពីតួខ្ពស់ៗ ហើយ ហ៊ានជិះលឿន ឡើងតួលទៀត ដែលមនុស្សធំ ពេញវ័យខ្លះ មិនហ៊ានឡើយ ។ ទស្សនិកជន អាច ទស្សនាវីដេអូ គាត់ទាំង ២ នាក់នេះ នៅខាងក្រោម ៕
ដោយ ៖ កុសល
ប្រភព ៖ youtube