CamNews

ព័ត៌មានបច្ចេកវិទ្យា 

បុគ្គលិករបស់ Apple មានឈ្មោះ Sam Sung

ថ្មីៗនេះ គេហទំព័រ The Loop បាន​បង្ហាញពីរូបភាពមួយសន្លឺករបស់ប្រិយមិត្តអ្នកអាន
ដែលបាន
ផ្ញើមក ដែលក្នុងនោះបានថតនូវកាតសំគាល់ខ្លួនរបស់បុគ្គលិកម្នាក់មានឈ្មោះ
ថា Sam Sung ដែល
កំពុងតែធ្វើការនៅ Apple Store ។

បើសិនជាយើងលុបចោលសញ្ញាដកឃ្លានៅចន្លោះឈ្មោះនៃបុគ្គលិកម្នាក់នេះ នោះយើងនឹងទទួល
បានឈ្មោះថា Samsung ដែលជាសត្រូវមិនអាចនៅក្រោមមេឃតែមួយបានរបស់ Apple បើទោះជា
មុននេះក្រុមហ៊ុនទាំងពីរគឺជាដៃគូសហការគ្នាដ៏ជិតស្និទ្ធ។ អ្វីទាំងអស់គឺបណ្តាមកពីភាពជោគជ័យ
របស់បណ្តាស្មាតហ្វូនស៊េរី Galaxy S រួមជាមួយបណ្តាស៊េរី Tablet Galaxy Tab របស់ Samsung ក្នុង
រយះពេលកន្លងទៅថ្មីៗនេះ។

ព័ត៌មានជំហានដំបូងបានឲ្យដឹងថា Sam Sung កំពុងធ្ចើការនៅ Apple Store ឯ Pacific Centre នៃ
Vancouver, British Columbia។ លេខទូរស័ព្ទ និងអាសយដ្ឋានគឺពិតប្រាកដ (ជាក់ស្តែង រឿងនេះ
អ្នកណាៗក៏អាច Search នៅក្នុងអ៊ីនធឺណេត ហើយក្លែងបន្លំធ្វើកាតសំគាល់ខ្លួនក្លែងក្លាយដូចខាង
លើនេះបានដែរ)។

The Loop បានឲ្យដឹងថា ពួកគេក៏បានរកឃើញគណនី LinkedIn មួយរបស់មនុស្សម្នាក់មានឈ្មោះ
ថា Sam Sung ដែលមានអាសយដ្ឋាននៅ Vancouver ផងដែរ សំរាប់ការសន្និដ្ឋានចុងក្រោយត្រូវ
រង់ចាំបន្ត។ សព្វថ្ងៃ ទំនាក់ទំនងរវាង Samsung និង Apple កំពុងបន្តភាពអាក្រក់ឡើងថែមទៀត
នៅពេលដែលការប្តឹងផ្តល់គ្នាជាច្រើននៅមិនទាន់ដោះស្រាយចេញ៕

ដោយ៖ សិលា
ប្រភព៖ zng


Tags: Apple employee name Sam Sung hightech news