CamNews

ឆេះរោងចក្រកាត់ដេរ ស៊ីនហ៊ួយ

រោងចក្រកាត់ដេរ យីហោ ស៊ីនហ៊ួយ សង្កាត់ចោមចៅ ខណ្ឌដង្កោ ត្រូវ​អគ្គីភ័យ​ឆាបឆេះ
នៅវេលាម៉ោងប្រហែល ៦ និង ២០នាទីល្ងាច ថ្ងៃទី០៣ខែមករាឆ្នាំ២០១២ នេះ។ តាមការ
ស៊ើបអង្កេតដំបូងបានឲ្យដឹងថា មូលហេតុនៃការឆាបឆេះ យ៉ាងសន្ធោរសន្ធៅនេះ​​ គឺបណ្តាល
មកពី​មូលហេតុ​ទុស្សេ​ចរន្តអគ្គិសនី​។

រោងចក្រ​ស៊ី​ង ហ៊ួ​យ ស្ថិតនៅ​ផ្លូវលំ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌដង្កោ។
ក្រោយពេល​ឆេះ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ប៉ូលិស​ក្រុង ប៉េអឹម និង​អង្គភាព​​៧០ ចំនួន​
ទាំងអស់ប្រហែល ២០​គ្រឿង បាន​ជួយ​ធ្វើ​អន្តរាគមន៍​ទាន់ពេលវេលា។ ភ្លើង​បាន​រលត់​នៅ
​ម៉ោង​៦​និង​៥០​នាទី​។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ​ភ្លើង​ឆេះ​នេះគឺប្រហែលជាមិន
​ប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម​ធ្ងន់ធ្ងរ​ទេ ព្រោះ​រោងចក្រ​នេះ មាន​អគារ​សង្វាក់​ផលិតកម្ម
ធ្វើ​ការងារតូចៗ​ជាច្រើន​នៅ​បន្តបន្ទាប់​ជាប់ៗ​គ្នា ហើយ​ភ្លើង​ឆេះ​នេះ​តែ​អគារ​តូច​មួយ​ប៉ុណ្ណោះ​។

ដោយ៖ ណាវី

Tags: phnom penhfirecamboida