CamNews

ដុំសាច់ទំងន់៩០គីឡូរបស់បុរសវៀតណាមម្នាក់នឹងត្រូវធ្វើ ការកាត់ចេញ

បុរសម្នាក់ដែលត្រូវបានដុំសាច់មួយមានទំងន់ប្រមាណ៩០គីឡូក្រាមដែលបានដុះនៅជើង
ខាងស្តាំរបស់លោក ធ្វើអោយលោកមិនអាចដើរបាននោះ នៅពេលនេះនឹងត្រូវបានក្រុមគ្រូ
ពេទ្យរបស់ប្រទេសវៀតណាមធ្វើការកាត់ផ្តាច់ចេញពីជើងរបស់លោកនៅក្នុងថ្ងៃព្រហស្បត្តិ៍
នេះហើយ។
ដុំសាច់ទំងន់ប្រមាណ ៩០គីឡូក្រាមដែលនឹងត្រូវធ្វើការកាត់ចេញនេះ នឹងត្រូវធ្វើការវះកាត់
ដោយប្រើប្រាស់រយះពេលប្រមាណ ១០ម៉ោង, ក្នុងនោះផងដែរឪកាសនៃភាពជោគជ័យគឺ
មានត្រឹមតែ៥០ភាគរយតែប៉ុណ្ណោះ នេះបើតាមក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ បារាំង-វៀត
ណាម (FV) ដែលស្ថិតនៅក្នុងទីក្រុង ហូជីមិញ។
លោក Nguyen Duy Hai មានវ័យ ៣១ឆ្នាំ បានរស់នៅជាមួយនិងដុំសាច់ដ៏ចំលែកនេះចាប់
តាំងពីលោកមានអាយុ ៤ឆ្នាំមកម្ល៉េះ រហូតដល់លោកមានអាយុ១៧ឆ្នាំ ដុំសាច់នេះក៏ចាប់ផ្តើម
រីកធំទៅៗ ដែលធ្វើអោយលោកមានការពិបាកនៅក្នុងការសំរាកនិងធ្វើដំណើរយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថាដុំសាច់នេះគឺជាដុំសាច់ដែលបានដុះធំជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រ
របស់ប្រទេសវៀតណាម ហើយវាក៏ជាការលំបាកនិងគ្រោះថ្នាក់ផងដែរសំរាប់ការព្យាបាល
និងការវះកាត់។
តំលៃនៃការវះកាត់នេះប្រមាណជា ២៥០លានដុង ស្មើរនិង ១,២០០០ដុល្លាដែលត្រូវបានរាប់
រ៉ងដោយជំនួយឧបត្ថម្ភ៕

ដោយ វឌ្ឍនា

Tags: vietnammanturmorremove