CamNews

កូរ៉េខាងជើង សរសើរក្មេងស្រីដែលស្លាប់ដើម្បីរូបភាពលោក គីម

កូរ៉េខាងជើង៖ តាមសេចក្ដីរាយការណ៍មួយរបស់ទីក្រុងសេអ៊ូល កាលពីថ្ងៃ អង្គារ បានអោយ
ដឹងថា មេដឹកនាំធំៗ និងប្រជាពលរដ្ឋកូរ៉េខាងជើង ជាច្រើននាក់បាននាំគ្នាទៅគោរពបូជាសាក
សពក្មេងស្រីអាយុ ១៤ ឆ្នាំដែលបានស្លាប់ដើម្បីការពាររូបថតលោក Kim Jong- Il ។

តាមប្រភពពត៌មានខាងលើបានអោយដឹងថា៖ ក្មេងស្រីម្នាក់មានឈ្មោះថា Han Hyon មានអាយុ
១៤ ឆ្នាំបានពលីជីវិតនាងដើម្បីការពាររូបថតលោក Kim Jong- Il ខណៈពេលដែលរូបថតមេដឹក
នាំផ្ដាច់ការរូបនេះបានធ្លាក់ចូលទៅក្នុងទឹកជំនន់ដ៏ធំមួយក្នុងប្រទេសនេះ។



គួររំលឹកជាថ្មីផងដែរថា នាង Han បានស្លាប់តាំងពីថ្ងៃទី ១១​ខែមិថុនា មកម្លេះក្នុងខណៈដែល
នាងបានប្រឹងខំចុះយករូបថតលោក​​​ Kim Il- Sung និង​លោក Kim Jong- Il ពីទឹកជំនន់ដ៏ធំមួយ
នៅខេត្ត Singhug ដែលស្ថិតនៅប៉ែកខាងលិចនៃក្រុង Hamkyong។ នេះបើតាមសេចក្ដីរាយ
ការណ៍របស់គេហទំព័រមួយកាលពីថ្ងៃពុធ។



តាមការអោយដឹងពីឪពុកម្ដាយរបស់នាងថា៖ កាលពីដើមសប្ដាហ៍នេះ​ ថ្នាក់ដឹកនាំ ក៏ដូចជា
ប្រជាជន និងសិស្សសាលាជាច្រើននាក់ផងដែរ បានមកជួបជុំគ្នាដើម្បីគោរពវិញ្ញាណខ្ខន្ធនាង
ហើយបានផ្ដល់កិត្តិនាមអោយនាងថា " វីរនារីកា្លហាន"៕



 

ដោយ៖​ សារិន
ប្រភព៖ channelnewsasia


Tags: news north korea Kim