CamNews

សង្គ្រាមលោកលើកទី ៣ អាចផ្ទុះឡើងចេញពី អ៊ីរ៉ង់?

ពិភពលោកអាចនឹងស្ថិតនៅចំពោះមុខ"ជ្រោះជ្រៅ"នៃសង្គ្រាមធំ ប្រសិនប្រទេស អ៊ីស្រាអែល
និងប្រទេស អាមេរិក សម្រេចចិត្តវាយប្រហារទៅលើមូលដ្ឋាននុយក្លេអែររបស់ក្រុង Tehran ។ ប្រសិននេះជាការពិត ពិភពលោកនឹងត្រូវធ្លាក់ទៅក្នុងមហាគ្រោះអាសន្នដែលនឹងកើតឡើង
ដោយសង្គ្រាមលោកលើកទី ៣។


ក្រុមអ្នកវិភាគអះអាងថា សង្គ្រាមមួយដែលអាចនឹងត្រូវបានគេហៅថា ជាសង្គ្រាមលោកលើក
ទី ៣ នោះ នឹងកើតឡើងប្រាកដ នៅពេលអ៊ីស្រាអែលវាយប្រហារទៅលើមូលដ្ឋាននុយក្លេអែរ
របស់អ៊ីរ៉ង់។ ក្រោមការជួយជ្រំជ្រែងពីអាមេរិក ទំហំនៃសង្គ្រាមនឹងរីករាលដាលធំយ៉ាងឆាប់
រហ័ស ព្រោះថា អ៊ីរ៉ង់មិនមែនដូចប្រទេស អ៊ីរ៉ាក់ ឬលីប៊ីនោះទេ។ ពិភពលោកមើលឃើញច្បាស់
ថា មហាអំណាចជាច្រើនដូចជា ចិន និងរូស្ស៊ីជាដើមនឹងឈរនៅខាងអ៊ីរ៉ង់ ប្រសិនសង្គ្រាមនេះ
កើតឡើង។ មេដឹកនាំនៃប្រទេចចិន ធ្លាប់បានប្រកាសថា ប្រសិនអាមេរិក ឬប្រទេសណាមួយ
វាយប្រហារទៅលើអ៊ីរ៉ង់ ក្រុងប៉េកាំងនឹងមានសកម្មភាពតប់តភ្លាមមិនខាន។ ខណៈនេះដែរ
ប្រភពព័ត៌មានពីក្រសួងការពារជាតិរូស្ស៊ីបាននិយាយថា កងទ័ពនៃប្រទេសរូស្ស៊ីបានត្រៀមខ្លួន
ជាស្រេចក្នុងការប្រឈមទៅនឹងរាល់ស្ថានភាព រួមទាំងសង្គ្រាមផងដែរ។

ក្រុមអ្នកវិភាគបានសង្កត់ធ្ងន់ថា ប្រសិនសង្គ្រាមកើតឡើងនៅអ៊ីរ៉ង់ វានឹងមិនមែនជាសង្គ្រាម
តំបន់នោះទេ ជំនួសមកវិញវានឹងក្លាយជាសង្គ្រាមមួយដែលមានលក្ខណៈទូទាំងពិភពលោក។
ជាប្រទេសដែលមិនមានទំហំធំប៉ុន្មាន ប៉ុន្ដែអ៊ីរ៉ង់គឺជាប្រទេសផលិតប្រេងលំដាប់ទី ៤ក្នុងពិភព
លោក ហើយប្រសិនសង្គ្រាមកើតឡើងនៅក្នុងប្រទេសនេះ ពិភពលោកនឹងជួបប្រទះភាពវិកវរ
មិនខាន។

ក្នុងខណៈនេះដែរ ប្រទេសមួយចំនួនដែលមានព្រំប្រទល់ជាប់នឹងអ៊ីរ៉ង់ បានសំដែងការព្រួយ
បារម្ភខ្លាំងចំពោះស្ថានភាពនេះ។ រីឯប្រទេសរូស្ស៊ីវិញ ច្បាស់ណាស់ថានឹងក្រោកឈរប្រឆាំង
ទៅនឹងសកម្មភាពយោធាដែលនឹងត្រូវបានគេធ្វើឡើងទៅលើអ៊ីរ៉ង់។ នៅពេលរូស្ស៊ីចូលរួមក្នុង
សង្គ្រាមនេះ គេនឹងបានឃើញយ៉ាងប្រាកដនូវការកើតមានសម្ព័ន្ធមិត្តយោធាមួយរវាងចិន និង
រូស្ស៊ី។ សម្ព័ន្ធមិត្តយោធានេះ នឹងមានកម្លាំងខ្លាំងអាចប្រឆាំងទៅនឹងសម្ព័ន្ធមិត្តរបស់អាមេរិក
ក្នុងនោះមានក្រុមប្រទេសនៅអ៊ឺរ៉ុប អាមេរិក និងអ៊ីស្រាអែល ប្រសិនពួកគេវាយប្រហារអ៊ីរ៉ង់។

លោក Lebanoidze អ្នកជំនាញការផ្នែកនយោបាយម្នាក់បានថ្លែងថា ៖ "ប្រសិនសង្គ្រាមនេះ
កើតឡើង កងទ័ពរូស្ស៊ីដែលមានមូលដ្ឋាននៅ Armenia (ប្រទេស សាធារណរដ្ឋចំណុះអោយ
អតិតសូវៀត មានព្រំដែនជាប់នឹងអ៊ីរ៉ង់)" នឹងយល់ថា ខ្លួនត្រូវបានគំរាម។ នៅពេលនោះ រូស្ស៊ី
អាចនឹងបង្កើតរបៀងមួយតាមរយៈ Gruzia (ប្រទេសឯករាជពីរូស្ស៊ីបន្ទាប់ពីសូវៀតបានដួល
រលំ)។

អាវុធទំនើបៗ នឹងត្រូវបានគេប្រើប្រាស់ ប្រសិនអ៊ីរ៉ង់ត្រូវបានគេវាយប្រហារ។ នៅពេលអ៊ីរ៉ង់
ទទួលការវាយប្រហារ សង្គ្រាមតំបន់នឹងកើតឡើង នៅពេលនោះរូស្ស៊ី ចិននឹងលោតចូលទៅ
ក្នុងភ្លើងសង្គ្រាម និងបង្កើតបានជាសង្គ្រាមពិភពលោក ដែលហៅថាសង្គ្រាមលោកលើកទី
៣។ ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី ៣ កើតឡើង អាវុធប្រល័យលោកថ្មីៗក៏នឹងត្រូវ
បានគេប្រើប្រាស់ក្នុងនោះក៏មាននុយក្លេអែរផងដែរ។ លោក Albert Einstein អ្នកវិទ្យាសាស្ដ្រ
ដែលមានឥទ្ធិពលម្នាក់បានថ្លែងថា ៖ "ខ្ញុំមិនដឹងថា គេនឹងប្រើប្រាស់អាវុធអ្វីខ្លះនៅក្នុងសង្គ្រាម
លោកលើកទី ៣ នោះទេ ប៉ុន្ដែនៅក្នុងសង្គ្រាមលោកលើកទី ៤ ប្រទេសនានានឹងប្រើប្រាស់
ដំបងឈើ និងដំថ្ម"។ សំដីរបស់ Albert Einstein បានធ្វើអោយយើងនិកឃើញថា សង្គ្រាម
លោកលើកទី ៣ អាចនឹងកំទេចអ្វីៗទាំងអស់ដែលមនុស្សបានកសាង៕

ដោយ ៖ សូរីយ៉ា
ប្រភព Infonet

Tags: world war 3iranwar