អ្នកដឹកនាំនៃទីភ្នាក់ងារអវកាសអ៊ីរ៉ង់ បានប្រកាសថា ប្រទេសនេះនឹងនាំយកស្វាឡើងទៅកាន់
គន្លងគោចររបស់ផែនដី ក្នុងខែសីហានេះ។
ទីភ្នាក់ងារព័ត៌មាន IRNA ដកស្រង់សំដី លោក Hamid Fazeli អគ្គនាយកនៃទីភ្នាក់ងារអវកាស
អ៊ីរ៉ង់ បានអោយដឹងថា កាំជ្រួច Kavoshgar-5 នឹងបញ្ជូនសត្វស្វា Rhesus ឡើងទៅកាន់គន្លង
គោចរ នៅថ្ងៃទី ១៩ ឬ ២០សីហា ឆ្នាំ ២០១២។
ស្វាមួយក្បាលនឹងត្រូវបានគេដាក់នៅក្នុងបន្ទប់មួយ ដែលក្រោយមកនឹងត្រូវបានបាញ់បង្ហោះ
ទៅក្នុងកំពស់ពី ១២០ ដល់ ១៣០គម។
ការនាំយកស្វាទៅកាន់អវកាសនេះ គឺជាជំហ៊ានដំបូងដែលនឹងអាចជួយអោយអ៊ីរ៉ងនាំមនុស្ស
ឡើងទៅកាន់អវកាសក្នុងឆ្នាំ ២០២០។
គួររំលឹកថា អ៊ីរ៉ង់ក៏ធ្លាប់នាំយកសត្វតូចៗដូចជា កណ្ដុរ អណ្ដើក និងដង្កូវទៅកាន់អវការផងដែរ
កាលពីឆ្នាំ ២០១៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE