CamNews

យល់ដឹង 

វិធីជ្រើសរើសដើមក្រូចឃ្វិចធំសម្រាប់តាំងលំអក្នុងពិធី ចូលឆ្នាំចិន

ទន្ទឹមនឹងអង្គារសីល ដើមក្រូចឃ្វិច(ផ្លែធំ)ក៏ត្រូវបានគេដាក់តាំងលំអសម្រាប់ពិធីបុណ្យចូល
ឆ្នាំចិន ដោយមានជំនឿថានឹងនាំមកនូវសំណាងល្អដល់ម្ចាស់ផ្ទះ។


យោងទៅតាមអ្នកជំនាញការផ្នែករុក្ខជាតិបានអោយដឹងថា ដើមក្រូចឃ្វិច ឬក្រូច kumquat
ដែលនៅមានសភាពល្អ និងមានផ្លែច្រើន នៅពេលទិញយកមកដាំ ឬតាំងលំអ វាបែរជាជ្រុះ
ផ្លែ និងដើមរបស់វាក៏ត្រូវស្វិត ប្រការនេះគឺអាចបណ្ដាលមកពី ការដឹកជញ្ជូនផ្លូវឆ្ងាយដែល
ធ្វើអោយផើងរបស់វាបែក។

ក្រៅពីនេះ ការស្រោចទឹកច្រើន ការដាក់ជី urea(អ៊ុយរ៉េ) ច្រើន ឬទឹកមិនអាចជ្រាបមកខាង
ក្រៅផើងបាន ក៏អាចនាំអោយឬសរបស់វារលួយ ហើយដើមក៏ត្រូវងាប់បន្ដិចៗ។

ដើម្បីរក្សាអោយដើមក្រូចឃ្វិចរស់បានយូរ និងរក្សាផ្លែបានល្អ អ្នកគួរជ្រើសរើសដើមដែលនៅ
មានសភាពល្អដូចដើម(ដើមស្រស់ ផ្លែច្រើន មិនបែកផើក)។ ផើងសម្រាប់ដាំដើមក្រូចឃ្វិច គឺ
ត្រូវតែមានមាត់ធំជាងដី និងគល់របស់វា ធ្វើអោយមានប្រហោងដីដើម្បីជ្រោយដោយមិនប៉ះ
ពាល់ដល់ដីដែលជាប់នៅនឹងឬស។ ផើងរបស់វា ត្រូវតែមានរន្ធមួយដើម្បីអោយទឹកអាចជ្រាប
ចេញមកក្រៅបន្ទាប់ពីអ្នកស្រោចទឹកជ្រុល។

ទន្ទឹមនឹងនេះ អ្នកក៏គួរដាក់កំទេចធ្យូងមួយស្រទាប់ នៅបាតផើងដើម្បីធ្វើជាស្រទាប់ការពារ
ទឹក។ ប្រការនេះអាចជួយអោយស្រទាប់ខាងក្រោមគេនៃដីក្នុងផើងជ្រាបទឹកបានល្អ។ នៅ
ពេលស្រោចទឹក អ្នកគួរប្រើធុង ឬបំពង់បាញ់ទឹកបែបទឹកសន្សើមទើបល្អ។

ដើមក្រូចឃ្វិច(ឬក្រូច kumquat)ដែលល្អ គឺដើម និងមែករបស់វាមូល ស្លឹកខៀវស្រស់
ចង្កោម ផ្លែត្រូវតែមានសភាពប្រហាកប្រហែលគ្នា ផ្លែមូល ស្រស់ និងមានទំហំស្មើគ្នា។

ជាទូទៅ ផ្លែដែលមានព័ណ៌លឿងគឺជាផ្លែទំ ប៉ុន្ដែអ្នកគួរតែជ្រើសយកដើមដែលមានផ្លែនៅ
ខៀវនិងលឿងព្រឿងៗដើម្បីអាចតាំងលំអក្នុងផ្ទះបានយូរ ព្រោះថាវាទើបតែចាប់ផ្ដើម
ស្រគាល៕

ដោយ ៖​ សូរីយ៉ា
ប្រភព ៖ LS

Tags: life stylenew yearchinese new year