បបូរមាត់ស្អាតគឺជាគ្រឿងអលង្ការធម្មជាតិយ៉ាងពិសេសនិងសំខាន់បំផុតក្នុងការលើកស្ទួយ
អោយរូបសម្រស់របស់មនុស្សទូទៅកាន់តែទទួលបានភាពទាក់ទាញបានមួយកំរិតទៀត។
ខាងក្រោមនេះគឺជាវិធីណែនាំខ្លះៗដើម្បីអោយបបូរមាត់របស់លោកអ្នកមានភាពភ្លឺរលោង
ជាប់ជានិច្ចនិងកាន់តែទទួលបានការទាក់ទាញផងដែរ៖
១. ខាត់ស្បែក : អ្នកគួរខាត់ស្បែកបរិវេណបបូរមាត់ ២ ដង ក្នុងមួយសប្តាហ៍ ដើម្បីកម្ចាត់
ស្បែកដែលស្ងួត និងស្បែកគគ្រើមចេញ ដោយប្រើច្រាសដុសធ្មេញសម្រាប់ក្មេងទន់ៗ ជា
មួយផលិតផលបន្ថែមជាតិសំណើមដល់ស្បែក បបូរមាត់ប្រភេទខាប់ ។ អ្នកគួរតែធ្វើការ
ខាត់ស្បែកបបូរមាត់ ក្នុងខណៈពេលងូតទឹក ព្រោះចំហាយឧណ្ហៗក្នុងបន្ទប់ទឹក នឹងជួយ
ធ្វើឲ្យស្បែកស្ងួតៗកាន់តែទន់ ដែលជួយឲ្យការខាត់កោសិកាស្បែកចាស់ៗ ជ្រុះចេញបាន
ងាយ ។
២.រក្សាជាតិសំណើម :លាបក្រែមបំប៉ន (Lip Palm) ប្រភេទដែលជួយបន្ថែមជាតិសំណើម
ដល់បបូរមាត់ មុនលាបក្រែមធម្មតា (Lipstick) ឬជ្រើសប្រើក្រែមដែលមានសមាសធាតុផ្សំ
របស់ជាតិសំណើម (Moisturizer) ដែលជួយផ្ដល់សំណើមក្នុងពេលតែមួយ ។
៣. ការពារស្បែក :ស្បែកដែលស្ដើង បរិវេណបបូរមាត់ តែងតែត្រូវកាំរស្មីយូវី ក្នុងកម្ដៅថ្ងៃ
បំផ្លាញបានយ៉ាងងាយ ទើបអ្នកគួរតែការពារបបូរមាត់ ដោយក្រែមប៉ប៉ន ឬក្រែមធម្មតា
ដែលមាន SPF 15 ជាប្រចាំ ជាពិសេសនៅពេលថ្ងៃត្រង់ ៕
ដកស្រង់ពីគេហទំព័រពេញចិត្ត
ដោយ៖ រដ្ឋា