CamNews

ទូរស័ព្ទ 

Galaxy S6 មានរូបរាងវែងជាងមុន ស្ដើងជាងមុន និងផ្លាស់ប្ដូរទីតាំង ឧបករណ៍សម្លេង

ក្រុមហ៊ុន Samsung មិនទាន់បានបញ្ចេញរូបភាពជាផ្លូវការណាមួយអំពីស្មាតហ្វូន Galaxy S6 ប៉ុន្ដែ ដោយមានព័ត៌មានបែកធ្លាយជាច្រើនមុននេះ យើងអាចមើលឃើញនូវរូបភាពទាំងស្រុងរបស់វា។
ក្នុងនោះ គេជឿថា ក្រុមអ្នកផលិតសម្បកសម្រាប់ Galaxy S6 នេះ ហាក់ដូចមានព័ត៌មានជាក់លាក់
អំពីរចនារូបរាងរបស់ស្មាតហ្វូននេ ដើម្បីអាចត្រៀមជាមុននូវផលិតផលរបស់ខ្លួន សម្រាប់ថ្ងៃបង្ហាញ
ខ្លួនរបស់ Galaxy S6។

សម្បក case សម្រាប់ Galaxy S6 របស់​ក្រុម​ហ៊ុន Spigen

បន្ទាប់ពីបណ្ដាក្រុមហ៊ុនផលិតសម្បក case បានបញ្ចេញរូបភាពនៃរចនារូបរាងរបស់ Galaxy S6
ថ្មីៗនេះ ពិភពបច្ចេកវិទ្យា បន្តទទួលបាននូវរូបភាពថ្មី បង្ហាញអំពីគំនូរលំអិតរបស់ស្មាតហ្វូនមួយ
នេះ។

គំនូរនេះគឺជារចនារូបរាងនៃសម្បក case របស់ Galaxy S6 ប៉ុន្ដែ តាមរយៈនេះ យើងអាចស្រមៃ
ឃើញនូវទំហំពិតរបស់ស្មាតហ្វូន ពោលគឺ Galaxy S6 នឹងមានទំហំ 143,5 x 70,7 x 7.2mm ។
ទំហំនេះ មិនខុសគ្នាប៉ុន្មាន ធៀងនឹងទំហំរបស់ Galaxy S5 (142 x 72,5 x 8.1mm) លើកលែងតែ
ប្រវែងបណ្ដោយ (Galaxy S6 វែងជាង 1,5mm) និងកម្រាស់ (Galaxy S6 ស្ដើងជាង 1mm)។

សម្បក case សម្រាប់ Galaxy S6 របស់​ក្រុម​ហ៊ុន Spigen

ទន្ទឹមនឹងនេះ តាមរយៈរូបរាងរបស់សម្បក case យើងក៏អាចមើលឃើញថា ប្រព័ន្ធកាមេរ៉ាដែល
មានសេនសឺរ និងភ្លើងហ្វាស នៅខាងក្រោយ មានទំហំធំ។ ទីតាំងរបស់ប៊ូតុងសម្លេង និងប៊ូតុងបិទ
បើកម៉ាស៊ីន/សោអេក្រង់ នៅតែដាក់ដូច Galaxy មុនៗ។

ចំណែក microphone តំណភ្ជាប់ microUSB និងឧបករណ៍សម្លេងខាងក្រៅ ត្រូវបានដាក់នៅផ្នែក
ខាងក្រោម។ នេះគឺជាចំនុចខុសគ្នា ព្រោះថា ស្មាតហ្វូនមុនៗរបស់ Samsung តែងដាក់ឧបករណ៍
សម្លេងខាងក្រៅ នៅផ្នែកខាងខ្នង ហើយប្រការនេះ បង្ហាញថា ខ្នងរបស់ Galaxy S6 អាចនឹងធ្វើ
អំពីកញ្ចក់ដែលមិនអាចដោះចេញបាន។ ជ្រុងខាងលើ នៅតែជារន្ធដោតកាស និង micro ថត
សម្លេង។

សូមទស្សនាបណ្ដារូបភាពខាងក្រោម ៖

រូប​ភាព Galaxy S6 ក្នុង​ការ​ស្រមៃ​របស់​អ្នក​រចនា ដោយ​យោង​ទៅ​តាម​ទិន្ន​ន័យ​បែក​ធ្លាយ

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Forbes/Gsmarena/Amazon


Tags: Galaxy S6 Size Samsung ស្មាត​ហ្វូន ទូរស័ព្ទ