CamNews

ថេបប្ល៊ែត 

Samsung ឧទ្ទេសនាម ស្មាតហ្វូន ៧អ៊ិន្ឈ៍ Galaxy Tab Q ជា​ផ្លូវ​ការ

Galaxy Tab Q មានរូបរាង ទ្រង់ទ្រាយជាស្មាតហ្វូន ប៉ុន្ដែ វាបែរជាមានទំហំប្រហាក់ប្រហែល
នឹងថេប្លេតនាពេលបច្ចុប្បន្ន។

កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមហ៊ុន Samsung បានឧទ្ទេសនាមជាផ្លូវការនូវឧបករណ៍ថ្មីនៃ
ស្រឡាយ Galaxy Tab របស់ខ្លួន។ Galaxy Tab Q ស្ថិតក្នុងប្រភេទ ថេប្លេត ប៉ុន្ដែ វាមានចំនុច
ខ្លះ ដូចទៅនឹងទូរស័ព្ទ។

ម៉ាស៊ីននេះ មានអេក្រង់ ៧អ៊ិន្ឈ៍ មានបំពាក់ម៉ៃក្រូហ្វូន និងឧបករណ៍សម្លេងសម្រាប់ធ្វើការហៅ
ចេញចូល ដូចទូរស័ព្ទ ឬក៏គេអាចហៅបានថា វាជាស្មាតហ្វូនដែលមានអេក្រង់ ៧អ៊ិន្ឈ៍ គឺធំជាង
បណ្ដាស្មាតហ្វូនប្រភេទធំ (phablet) បច្ចុប្បន្ន។

អំពីគ្រឿងម៉ាស៊ីន ដូចទៅនឹងព័ត៌មានដែលបានបែកធ្លាយមុននេះ Galaxy Tab Q ត្រូវបាន
បំពាក់អេក្រង់ ៧អ៊ិន្ឈ៍ ដែលមានកម្រិតរីសូលូសឹន HD 720p ប្រើប្រាស់ប្រូសេសឺរ quad-core
1,2GHz។ Galaxy Tab Q មានកាមេរ៉ា ២ គឺ 8MP និង 2MP ចំណែកថាមពលថ្ម គឺមានកម្រិត
3200mAh។ ម៉ាស៊ីននេះ ក៏មានរន្ធសម្រាប់ប្រើអង្គចងចាំ microSDXC ផងដែរ។

Galaxy Tab Q បច្ចុប្បន្ន ទើបតែត្រូវបានដាក់លក់នៅក្នុងទីផ្សារចិន ហើយក្រុមហ៊ុនទូរស័ព្ទកូរ៉េ
ខាងត្បូង ក៏មានគម្រោងនឹងនាំចេញ ថេប្លេត នេះ ទៅកាន់ទីផ្សារផ្សេងៗទៀតជាបន្តបន្ទាប់ ដូច
ជា អាមេរិកជាដើម។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena/tech


Tags: Galaxy Tab Q China ស្មាតហ្វូន ទូរស័ព្ទ ចិន