CamNews

ម៉ូដែល 

Vogue បញ្ចេញ​សម្លៀកបំពាក់ល្អបំផុតទាំង១០ សម្រាប់សប្ដាហ៍ទីបី ខែសីហា

នៅក្នុងបញ្ជីសម្លៀកបំពាក់ល្អបំផុតទាំង១០ ដែលត្រូវបានដាក់ឱ្យបោះឆ្នោត និងបានចេញជា
លទ្ធផលសម្រាប់សប្ដាហ៍ទី ៣ នៃខែសីហានេះ នៅលើទំព័រទស្សនាវដ្ដី vogue បានបង្ហាញថា
សម្លៀកបំពាក់ដែល Amanda Seyfried ប្រើប្រាស់ ទទួលបានការគាំទ្រច្រើនជាងគេបង្អស់។

សម្លៀកបំពាក់របស់តារាល្បីៗទាំង១០រូប រួមមាន Rihanna, Amanda Seyfried, Diane Kruger,
Nicole Richie, Miley Cyrus, Lily Collins, Amber Heard, Gwyneth Paltrow, Carolyn Murphy
និងនាង Isabel Lucas ត្រូវបានទស្សនាវដ្ដី vogue ជ្រើសរើសមកដាក់ឱ្យសាធារណជនបោះ
ឆ្នោត។ បន្ទាប់ពីបានដាក់ឱ្យបោះឆ្នោតជ្រើសរើសក្នុងរយៈពេល ១សប្ដាហ៍ កន្លង ចុងក្រោយ
នៅថ្ងៃទី  ១៩កន្លងទៅ ទំព័រ  “10 Best Dressed”  (សម្លៀកបំពាក់ល្អដាច់គេទាំង១០)  របស់
ទស្សនាវដ្ដី vogue បានចេញលទ្ធផល។ សម្លៀកបំពាក់ដែលទទួលបានពិន្ទុច្រើនជាងគេ បាន
ទៅលើ Amanda Seyfried ចំណែកចំណាត់ថ្នាក់ទី ២ បានទៅលើ Nicole Richie និងទី ៣ បាន
ទៅលើ Diane Kruger ។

ដើម្បីបានលំអិតជាងនេះ និងដើម្បីយកធ្វើជាគំរូសម្រាប់ការដើរផ្សាររបស់អ្នក សូមតាមដាន
ដូចខាងក្រោម ៖

១/ Rihanna (លេខ ៦) ស្លៀករ៉ូបរបស់លោក Tom Ford ធ្វើដំណើរនៅតាមដងផ្លូវ ក្នុងក្រុង New
York City កាលពីថ្ងៃទី ១៤ សីហា ឆ្នាំ ២០១៣។



២/ Amanda Seyfried ប្រើប្រាស់ឈុត Gucci និងស្បែកជើង Givenchy ចូលរួមការឃោសនាភាព
យន្ដ រឿង Lovelace នៅក្រុង London កាលពីថ្ងៃទី ១២ សីហា ។



៣/ Diane Kruger  (ជាប់លេខ ៣)  ប្រើប្រាស់ឈុតរ៉ូបរបស់  Carven  និងស្បែកជើង  Stuart
Weitzman  ចូលរួមពិធីជប់លៀង  Hollywood Foreign Press Association នៅ  Beverly Hills
(១៣សីហា)។



៤/ Nicole Richie (ជាប់លេខ ២) ស្លៀករ៉ូបរបស់ Antonio Berardi នៅក្រុង New York (៨សីហា
២០១៣) ។



៥/ Miley Cyrus ប្រើឈុត Proenza Schouler កាបូប Chanel និងស្បែកជើង Saint Laurent
កាលពីថ្ងៃទី ៨សីហា នៅ Los Angeles ។



៦/ Lily Collins (លេខ ៤) ស្លៀកសំពត់ Fausto Puglisi អាវ Houghton ស្បែកជើង Brian Atwood
ចូលរួមព្រឹត្ដិការណ៍ Teen Choice Awards ក្រុង Universal រដ្ឋ California (១១សីហា)។



៧/ Amber Heard (លេខ ១០)  ប្រើឈុត  Osman  ស្បែកជើង Casadei  ក្នុងពិធី Hollywood
Foreign Press Association នៅ Beverly Hills (១៣សីហា)។



៨/ Gwyneth Paltrow (ជាប់លេខ ៥) កាលពីថ្ងៃទី ១០សីហា។



៩/ Carolyn Murphy (លេខ ៨) ក្នុងពិធីជប់លៀង Raphael Mazzucco’s “The American Tour”
នៅ Montauk (១០សីហា)។



១០/ Isabel Lucas (លេខ ៩) នៅ New York (១៤សីហា)


ដោយ ៖ តារា
ប្រភព ៖ vogue



Tags: 10 Best Dressed August 19 2013 Rihanna Amanda Seyfried Diane Kruger Nicole Richie Miley