តាមប្រភពពីបណ្តាព័ត៌មានចចាមអារាម បានឲ្យដឹងថា Samsung នឹងប្រើប្រាស់ទាំងអេក្រង់
AMOLED និងអេក្រ់ LCD ធម្មតា ដល់ Galaxy Note 3។ រីឯព័ត៌មានរបស់ MTMedia ដែលបាន
បង្ហោះកាលពីថ្ងៃសុក្រ កន្លងទៅនេះ បានឲ្យដឹងថា គំរូ Glaxy Note 3 អេក្រង់ "បត់បាន" ទំហំ
5.99 inch នឹងចាប់ផ្តើមធ្វើការផលិតនៅខែសីហា ហើយនឹងបង្ហាញខ្លួននៅខែកញ្ញា ឯព្រឹត្តិ-
ការណ៍ IFA នៅទីក្រុង Berlin ប្រទេស អាឡឺម៉ង់។
កាលពី ពីរបីថ្ងៃមុន នៅលើអ៊ីនធឺណេត ក៏បានលេចចេញនូវព័ត៌មានថា Samsung បានសំរេច
ចិត្តប្រើប្រាស់អេក្រង់ "អាចបត់បាន" នៅលើ Galaxy Note III ដោយសារតែតម្រូវការទៅលើ
Galaxy S4 កំពុងតែធ្លាក់ចុះគួរឲ្យកត់សំគាល់។ បន្ទាប់ពីបង្ហាញខ្លួន ដែលទទួលបានជោគជ័យ
យ៉ាងធំធេង ជាមួយនឹងបរិមាណលក់ចេញ ១០លានគ្រឿង ក្នុងរយះពេលមួយខែដំបូង, Galaxy
S4 កំពុងតែបាត់បង់ការចាប់អារម្មណ៍ជាបណ្តើរៗ នៅលើទីផ្សារ។
ក្រៅពីនេះ ព័ត៌មានស្តីពីការដែល LG រៀបចំបង្ហាញនូវស្មាតហ្វូនអេក្រង់ "អាចបត់បាន" ក៏ជា
ហេតុផលមួយ បង្ខំឲ្យ Samsung ត្រូវប្រញាប់បញ្ចេញនូវអេក្រង់ប្រភេទនេះ ដើម្បីប្រកួតប្រជែង
ជាមួយ អ្នករួមប្រទេស របស់ខ្លួនផងដែរ៕
ដោយ៖ សិលា
ប្រភព៖ VReview