CamNews

នាយករដ្ឋមន្រ្តីថៃយ៉ីងឡាក់ទស្សនះកិច្ចទៅកាន់ហ្វីលីពីន ដើម្បីរិតបន្ទឹងទំនាក់ទំនង

នាយករដ្ឋម​ន្រ្តីថៃយ៉ីងឡាក់ ស៊ីណាវាត់ត្រាបានធ្វើការចាកចេញពីប្រលានយន្តហោះទីក្រុង
បាងកកហើយដើម្បីធ្វើដំណើរទស្សនះកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហ្វីលីពីន,នេះបើតាមទីភ្នាក់
សារពត៌មានរបស់ប្រទេសថៃ។
នេះគឺជាដំណើរទស្សនះកិច្ចទៅក្រៅប្រទេសលើកទី៨របស់លោកស្រីទៅកាន់១០ប្រទេសនៅ
ក្នុងអាស៊ានចាប់តាំងពីលោកស្រីឡើងកាន់អំណាចតាំងពីខែសីហាមក។
ដំណើរទស្សនះកិច្ចទៅកាន់ទីក្រុងមានីលលើកនេះក្នុងគោលបំណងដើម្បីធ្វើការណែនាំខ្លួន
លោកស្រីទៅកាន់ប្រទេសដែលជាសមាជិកអាស៊ានមួយទៀត ហើយក៏ដើម្បីរិតបន្ធឹងទំនាក់
ទំនងរវាងប្រទេសទាំងពីរផងដែរ។
ក្នុងអំឡុងពេលនៃដំណើរទស្សនះកិច្ចលោកស្រីយ៉ីងឡាក់ នឹងចូលជួបពិភាក្សាការងារជាមួយ
និងប្រធានាធិបតីហ្វីលីពីនគឺលោក បេនីហ្គូ អាខ្វីណូ បន្ទាប់មកប្រតិភូប្រទេសទាំងពីរនឹងមាន
ការពិភាក្សាពេញអង្គមួយផងដែរ។
ក្នុងនោះផងដែរលោកស្រីយ៉ីងឡាក់ក៏បានប្រាប់អ្នកកាសែតថៃមុនពេលដំណើរទស្សនះកិច្ច
នេះថាលោកស្រីនឹងធ្វើការពិភាក្សាជាមួយនិងប្រធានាធិបតីហ្វីលីពីនអំពីបញ្ហា ពាណិជ្ជកម្ម,
ការវិនិយោគ, ការនាំចេញទិន្នផលកសិកម្មដូចជា បន្លែ ផ្លែឈើ និងសាច់ដែលប្រទេសថៃចង់
ធ្វើការនាំចេញបន្ថែម ជាងនេះទៅទៀតលោកស្រីក៏នឹងធ្វើការពិភាក្សាអំពីលទ្ធភាពនៃការនាំ
ចេញអង្កររបស់ថៃទៅកាន់ទីផ្សារហ្វីលីពីនផងដែរ៕

ដោយ វឌ្ឍនា

Tags: thailandphilippineboosttie