ចម្លែកៗ ៖ បុរសដែលទទូចចង់បានសេចក្តីស្រឡាញ់ ក៏ដូចជាការយកចិត្តទុកដាក់ ពីភរិយា
មិនបានសំរេចនោះ បានបែកគំនិតក្នុងការដាក់លក់កូនរបស់ខ្លួន នៅតាមប្រព័ន្ធអនឡាញ
ពោលគឺ នៅលើគេហទំព័រទីក្រុងញ៉ូវយ៉ក Craigslist នេះបើយោងតាមការដកស្រង់អត្ថបទ
ផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឺមីរ័រ ដែលទើបតែបានចេញផ្សាយកាលពី
ប៉ុន្មានម៉ោងមុននេះ។
គួរបញ្ជាក់ផងដែរថា បុរសដែលជាឪពុកចិត្តសឿងរូបនោះ មានឈ្មោះថា Marquez វ័យ ២២
ឆ្នាំ ។ ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា ស្រ្តីជាម្តាយ ដែលសុំមិនបញ្ជេញ
ឈ្មោះ បានដឹងករណីខាងលើនេះ បន្ទាប់ពីមានស្រ្តីម្នាក់ បានទូរស័ព្ទចូល តថ្លៃនៅក្នុងដាក់
លក់កូនស្រីតូចវ័យទើបតែ ២ ខែរូបនេះ ក្នុងតម្លៃប្រមាណជា ១០០ ដុល្លារ ដែលត្រូវបានធ្វើ
ឡើងពីសំណាក់ឪពុកខ្វះភាពកក់ក្តៅ។
យ៉ាងណាមិញ មកទល់នឹងខណៈនេះ បន្ទាប់ពីបែកធ្លាយនូវករណីខាងលើនេះ បុរសដែល
ត្រូវជាឪពុក និងស្វាមីចិត្តសឿងរូបនោះ ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួនហើយ
ពីបទបង្កជាហានិភ័យ ដល់សុខាមាលភាពទារកតូច ដោយគាត់ត្រូវប្រឈមមុននឹងការបង់
ប្រាក់ធានាជាង ១ ពាន់ដុល្លារ ក៏ដូចជាប្រឈមក្នុងការជាប់ពន្ធនាគារ ដល់ទៅ១ ឆ្នាំ ប្រសិន
ណាបើមានការថ្កោលទោស៕
ដោយ ៖ ពិសី
ប្រភព ៖ ដឺមីរ័រ