កានលពីម៉ោង១៣រសៀលថ្ងៃទី២៤ខែមការាឆ្នាំ២០១២ ករណីអគ្គីភ័យដែលបានឆាបឆេះ
ផ្ទះប្រជាពលរដ្ឋ បានរាលទៅផ្ទះអស់ចំនួន ៣ ខ្នង នៅជិតផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប៉ុន្តែសំណាងល្អថាបានរលត់វិញ នៅវេលាម៉ោង១៤ហើយ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីឆាបឆេះនេះបណ្តាលមកពី
ផ្ទុះកំប៉ុងហ្គាស។ ចំពោះទំហំនៃការខូចខាត ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យ
ដឹងថា ផ្ទះមួយខ្នង ត្រូវខូចខាតស្ទើរទាំងស្រុង និង ២ខ្នងទៀត ឆេះឆាបដាលបន្តិចបន្តួច
។ ផ្ទះដែលទទួលរងការ ខូចខាតនេះ គឺប្រភេទថ្មក្រោម ឈើលើ។ អគ្គីភ័យនោះ បាន
ឆាបឆេះ ប្រហែលជា ៣០ នាទី ក៏ត្រូវរលត់ ក្រោយពីមានអន្តរាគមន៍ពីក្រុមពន្លត់អគ្គីភ័យ
ចេញរថយន្តចំនួន ១២ គ្រឿង ដោយប្រើអស់ទឹកចំនួន ៦ គ្រឿង។
ដោយ៖ ណាវី