CamNews

អាមេរិកបាញ់ពន្លិច"កប៉ាល់ខ្មោច"របស់ជប៉ុន

ដំណើរតាមធម្មជាតិនៅលើសមុទ្រក្នុងរយៈពេលមួយឆ្នាំនៃ"កប៉ាល់ខ្មោច"របស់ជប៉ុន្ដបាន
បញ្ចប់ដោយត្រូវបានកងកម្លាំងការពារឆ្នេរសមុទ្រអាមេរិកបាញ់ពន្លិចនៅលើឈូងសមុទ្រ
Alaska។

 
"កប៉ាល់ខ្មោច"របស់ជប៉ុនឆេះក្រោយពីត្រូវគ្រាប់កាំភ្លើង

កប៉ាល់របស់កងកម្លាំងការពារឆ្នេរសមុទ្រអាមេរិកបានបាញ់ក្បាលគ្រាប់បែកទៅលើ "កប៉ាល់
ខ្មោច" Ryou-Un Maru កាលពីថ្ងៃទី ៥ មេសា(ម៉ោងក្នុងស្រុក) បញ្ចប់ដំណើររបស់កប៉ាល់នេះ ដែលកើតឡើងចាប់តាំងពីរលកយក្សនៅប្រទេសជប៉ុនកាលពីឆ្នាំទៅ។

"កប៉ាល់ខ្មោច"នេះបានលិចទៅក្នុងបាទសមុទ្រដែលមានជម្រៅ ៣.០០០ម នៅឈូងសមុទ្រ
ប៉ែកអាគ្នេយ៍នៃសមុទ្រ Alaska ។

កងកម្លាំងការពារឆ្នេរសមុទ្រអាមេរិកបានប្រើគ្រាប់បែកជាច្រើនបាញ់ទៅលើកប៉ាល់នេះ
ភ្លាមនោះ វាក៏ចាប់ផ្ដើមឆេះ និងបានលិចទៅក្នុងសមុទ្របន្ទាប់ពីបានឆេះក្នុងរយៈពេល ៤
ម៉ោង។

 
ផ្សែងចេញពី"កប៉ាល់ខ្មោច"របស់ជប៉ុន
 

គេអាចមើលឃើញផ្សែងដ៏ធំពីលើឈូតសមុទ្រ Alaska ។ យន្ដហោះដឹកទំនិញ C-130 មួយ
គ្រឿងបានបោះពោងចុះដើម្បីតាមដានផលប៉ះពាល់បរិស្ថានរបស់កប៉ាល់នោះ។

មន្ដ្រីមានសមត្ថកិច្ចអាមេរិកបានសម្រេចចិត្តបាញ់ពន្លិចកប៉ាល់មួយនេះ ដោយសារតែវាអាច
បង្កគ្រោះថ្នាក់ដល់នាវាផ្សេងទៀតដែលធ្វើដំណើរទៅមករវាងអាមេរិកខាងជើង និងអាស៊ី
ព្រោះថា "កប៉ាល់ខ្មោច"នេះមិនមានភ្លើង និងមានប្រព័ន្ធទំនាក់ទំនង ចំណែកប្រេងសាំងនៅ
ក្នុងកប៉ាល់នេះ អាចមានដល់ទៅ ៨.០០០លីត្រ៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AP

Tags: Japan ship sea usa