CamNews

វីដេអូ!​ សាកសពមនុស្ស ៣០០នាក់ទៀត ស្លាប់ដោយសារ​ Assad

 
ស៊ីរី៖ វិបត្ដិដ៏តានតឹងនៅស៊ីរី ដែលដឹកនាំដោយ​ លោកប្រធានធិបតីផ្ដាច់ការ Assad គិត
ដល់ថ្ងៃនេះ គឺមានរយៈពេលជិត ២០ខែហើយ។​ ការដឹកនាំដ៏សាហាវយង់ឈ្នងរបស់ លោក
Assad ក៏បានធ្វើអោយ ប្រជាជនស៊ីរីរាប់លាននាក់ស្លាប់ បែកបាក់គ្រួសារ និងត្រូវភៀសខ្លួន
ទៅនៅប្រទេសជិតខាងផងដែរ។


សាកសពទាំងអស់នេះត្រូវបានសម្លាប់ ដោយសារកងទ័ពលោក Assad នាពេលថ្មីៗកន្លង
ទៅនេះក្នុងតំបន់ Darayya ជិតទីក្រុង Damascus តែម្ដង ។ សាកសពក្នុងរណ្ដៅ រណូករ
ណែលនេះគឺសរុបទាំងអស់ប្រមាណជា ៣០០ នាក់​ ដែលក្នុងនោះរួមមាន​ បុរស​ ស្រ្ដី និង
កុមារផងដែរ។


អ្វីដែលភ្ងាក់ផ្អើលនោះគឺថា​ កាលពីម្សិលមិញ លោក Assad បានថ្លែងទៅកាន់ អ្នកសារពត៌
មានថា រឿងដែលកើតឡើង ក្នុងប្រទេសស៊ីរី គឺគាត់បែរជាមិនដឹងទៅវិញ។ តើទង្វើរបស់
មេដឹកនាំរូបនេះ គួរតែដាក់ទោសគាត់ដោយរបៀបណា។ នេះជាវីដេអូក្លីប ដែលបង្ហាញ ពី
ការប៉ះទង្គិចគ្នា នៅស៊ីរី។ សូមចុចដើម្បើមើល៕

 

 

 

ដោយ៖ រក្សា
ប្រភព៖ dailymail


Tags: news 300 deads in syria