ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីអាជ្ញាធរសហរដ្ឋអាមេរិក ក៏ដូចជា ដកស្រង់សារ
ព័ត៌មានពីគេហទំព័របរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយ កាលពីថ្ងៃព្រហស្បត្តិ៍
ម្សិលមិញនេះ អោយដឹងថា បុរសដែលជាស្វាមីម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីបាន
បាញ់សម្លាប់ភរិយារបស់ខ្លួនឯង និងថតរូបសាកសពទាំងនោះ បង្ហោះចូលទៅក្នុងបណ្តាញ
ទំនាក់ទំនងសង្គមហ្វេសប៊ុក។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅឯក្រុងជាប់មាត់សមុទ្រ Miami
រដ្ឋ Florida សហរដ្ឋអាមេរិក។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថាជនជាប់
ចោទខាងលើ ដែលត្រូវជាស្វាមីនោះ មានឈ្មោះថា Derek Medina វ័យ ៣១ ឆ្នាំ ខណៈ
ពេលដែលស្រ្តីជាភរិយា និងជាជនរងគ្រោះមានឈ្មោះថា Jennifer Alfonso វ័យ ២៦ ឆ្នាំ។
ជាការពិត ការចាប់ឃាត់ខ្លួនជនជាប់ចោទរូបនេះ យកទៅមន្ទីរឃុំឃាំងនៅក្នុងតំបន់ពីសំ
ណាក់មន្រ្តីជំនាញអាចធ្វើ់ទៅបាន បន្ទាប់ពីបានប្រទះឃើញរូបភាពអនាមិក ក៏ដូចជា Sta-
tus របស់គាត់ នៅលើទំព័រហ្វេសប៊ុក ដែលមានអត្ថន័យរួមដូចតទៅ ៖ " មិត្តទាំងអស់គ្នា
ច្បាស់ណាស់ នឹងឃើញមុខខ្ញុំបាទ នៅលើទំព័រសារព័ត៌មាន ដោយនឹងមានការកាត់ទោ
សប្រហារជីវិត ឬក៏អាចជាប់ពន្ធនាគារ ក៏ព្រោះតែខ្ញុំបាទបានសម្លាប់ភរិយារបស់ខ្លួន ក្រោ
យពីនាងពិតបានរំលោភសិទ្ធិខ្ញុំជាខ្លាំង ខណៈពេលដែលនាងតែងធ្វើទុក្ខទោម្នេញខ្ញុំបាទ
ខ្ញុំសង្ឃឹមថាមិត្តរាល់គ្នានិងយល់ ថែរក្សាខ្លួនណាមិត្តទាំងអស់គ្នា ក៏ដូចជាហ្វេសប៊ុក " ។
យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីស អោយដឹងថា ជនរងគ្រោះ បន្ទាប់ពីបានដឹង
ថា ខ្លួនពិតជាប្រព្រឹត្តិខុសហើយនោះ គេក៏ចូលខ្លួនទៅសារភាពដោយផ្ទាល់នៅឯអគ្គស្នង
ការក្រុង South Miami Police Department ។
ផ្ទុយទៅវិញ សារព័ត៌មានក្នុងស្រុក ក៏បានដកស្រង់សម្តីឪពុកជនរងគ្រោះផងដែរ គឺលោក
Derek Medina Sr និយាយបញ្ជាក់អោយដឹងថា កូនប្រុសរបស់ខ្លួនបាននិយាយប្រាប់គាត់
ថា ករណីបាញ់សម្លាប់ភរិយារបស់គេនេះ អាចធ្វើទៅបាន អំឡុងពេលនៃការកើតឡើង
ជម្លោះរហូតដល់ការប្រើប្រាស់អំពើហឹង្សា ក្រោយពីភរិយារូបនោះបានប្រើប្រាស់កាំបិទធ្វើ
ជាអាវុធតតាំង៕
ចងចាំ ៖ ការប្រើប្រាស់អាវុធខុសច្បាប់ ក៏ដូចជា ប្រព្រឹត្តិបទល្មើស ត្រូវប្រឈមមុខ
ចំពោះមុខច្បាប់៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន