CamNews

កីឡាអន្តរជាតិ 

៧៤ នាក់ស្លាប់បន្ទាប់ពីការប្រកួតបាល់ទាត់បង្ហូរឈាម នៅអេហ្ស៊ីប

សារព័ត៌មានអេហ្ស៊ីបបានអោយដឹងថា បន្ទាប់ពីការប្រកួតបាល់ទាត់រវាងក្រុម Al Masry និង
Al Ahli មានអំពើហឹង្សាយ៉ាងអាក្រក់បានកើតឡើងបណ្ដាលអោយមនុស្ស ៧៤ នាក់ត្រូវស្លាប់
និង ២៥០ រងរបួស ក្នុងនោះមានមនុស្សមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

បន្ទាប់ពីអាជ្ញាកណ្ដាលបានផ្លុំកញ្ចែបញ្ចប់ការប្រកួតដោយលទ្ធផល ៣ ទល់និង ១ ដែលជ័យ
ជំនះបានទៅលើក្រុម Al-Masry ភ្លាមៗនោះ ក្រុមអ្នកគាំទ្ររាប់ពាន់នាក់បានរត់ចុះមកកាន់
ទីលានបាល់ទាត់។ សាក្សីជាច្រើននាក់បានប្រាប់អោយដឹងថា អ្នកគាំទ្រក្រុម Al-Masry បាន
ត្រៀមជាស្រេចនូវកាំបិត ដុំថ្ម និងដប រួចធ្វើការវាយប្រហារទៅលើអ្នកគាំទ្រក្រុមដទៃ។

វត្ដមានរបស់កម្លាំងនគរបាល មិនអាចគ្រប់គ្រងកំហឹងរបស់ក្រុមអ្នកគាំទ្រ ដែលមានចំនួន
ច្រើននោះទេនៅក្នុងពេលមានអំពើហិង្សាកើតឡើង ដូច្នេះចំនួនមនុស្សស្លាប់ក៏បានកើនឡើង
ដល់ ៧៤ នាក់ និងជាង ១.០០០ នាក់ទៀតរងរបួស។ គេរំពឹងថា អាចនឹងមានអ្នកស្លាប់កើន
ឡើងច្រើនជាងនេះ ដោយសារអ្នករងរបួសធ្ងន់មានចំនួនច្រើន។

យោងតាមប្រភពព័ត៌មាននានាបានអោយដឹងថា អ្នកដែលបានស្លាប់ ភាគច្រើនគឺដោយសារ
ត្រូវបានគេចាក់នឹងកាំបិត៕




ដោយ ៖​ សូរីយ៉ា
ប្រភព ៖ vtc

Tags: footballsport