ការប្រកួត World Cup 2014 វគ្គ ១៦ ក្រុមចុងក្រោយ បានជិតឈានចូលមកដល់ ទីបញ្ចប់ដែលមាន ក្រុម Argentina ប៉ះជាមួយនិង Switzerland នៅកីឡាដ្ឋាន Arena de Sao Paulo មានអ្នកទស្សនា ដល់ទៅ ៦៣២៥៥ នាក់ ។
នៅក្នុងតង់ទី ១ ក្រុមជើងខ្លាំង Argentina ដែលជាក្រុម ដែលទស្សនិកជន ចូលចិត្តនោះបានធ្វើការ គ្របដណ្តប់ទៅលើ Switzerland ជាខ្លាំង សឹងតែមិនអាច រើខ្លួនរួច ។ ទាំងតង់ទី ១ និងតង់ទី ២ ក្រុម Argentina បានត្រឹមតែ សំរុកតែស៊ុតមិនចូលឡើយ ។ ចប់ទាំង ២ តង់លទ្ធផលបានត្រឹមស្មើ ០ ទល់ ០ ប៉ុណ្ណោះ ។ មកដល់ម៉ោងបន្ថែម ក្រុម Argentina នៅតែធ្វើអ្វីលើក្រុម Switzerland មិនបានតែនៅ នាទីទី ១១៨ Angel Di Maria របស់ Argentina រកបានមួយគ្រាប់ អោយក្រុមខ្លួន នាំមុខមុន ។ នៅ សល់ប៉ុន្មាននាទី ចុងក្រោយក្រុម Switzerland បានទទួលបាល់ពិន័យ ជាច្រើនតែស្វែងរក គ្រាប់ស្មើ មិនបានសោះ ។ ចប់ការប្រកួត Argentina ឈ្នះ Switzerland ក្នុងលទ្ធផល ១ ទល់ ០ ៕
ដោយ ៖ កុសល
ប្រភព ៖ Livescore,youtube