CamNews

ព័ត៌មានបច្ចេកវិទ្យា 

ការវាយប្រហារ តាមប្រព័ន្ធ អ៊ីនធើណែត មានភាពធ្ងន់ធ្ងរជាង ការវាយប្រហារ ដោយក្រុមភេវរកម្ម

ប៉េកាំង៖ ការវាយប្រហារ និងការធ្វើចារកម្មតាមប្រព័ន្ធ អ៊ីនធើណែត បានក្លាយជាការវាយប្រ-
ហារដ៏កំពូលមួយ ដែលសហរដ្ឋអាមេរិក ត្រូវប្រឈមមុខ។ នេះបើយោងតាមការលើកឡើង
របស់ប្រធានចារកិច្ចរបស់សហរដ្ឋអា មេរិក ក្នុងសេចក្តីរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ កន្លង
ទៅនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ បានឲ្យដឹងដោយលើក
ឡើងនូវសំដី របស់លោក Jame Clapper ប្រធានក្រុមចារកិច្ចជាតិ របស់សហរដ្ឋអាមេរិកថា ប្រ-
ទេស ចិន និងរុស្ស៊ី ជាប្រទេស ដែលមានការរីកចម្រើនខ្លាំងខាងផ្នែកបច្ចេកវិទ្យា ប៉ុន្តែអាចមិន
មែនជាក្រុមអ្នកវាយប្រហារទៅលើសហរដ្ឋនោះទេ ។

លោកបានបន្តថា ការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា អាចនឹងធ្វើឲ្យអំណាច នៃប្រព័ន្ធទំនាក់
ទំនងក្នុងតំបន់ត្រូវ ចុះខ្សោយ ដែលនេះជារឿងពិតមួយ តែហាក់ត្រូវការពេលវេលាវែងឆ្ងាយ។
លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះ តាមការវាយតម្លៃបានបង្ហាញថា ការវាយប្រហារតាម
ប្រព័ន្ធអ៊ីនធើណែត ជាប់ចំណាត់ថ្នាក់លេខមួយ នៃការវាយ ប្រហារនានា លើពិភពលោក។

ក្នុងពេលជាមួយគ្នានេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់អូបាម៉ា បានដាក់ចេញ
នូវកាលបរិច្ឆេទ ក្នុង ការពិភាក្សាពីបញ្ហាកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនសុវត្ថិភាពក្នុងប្រព័ន្ធអ៊ីន-
ធើណែត៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: hacker hightech news