បន្ទាប់ពីបានគំរាម បំផ្ទុះគ្រាប់បែកទៅលើបណ្ដារោងកុន Interview ក្រុម hacker ដែលបាន វាយ ប្រហារទៅលើប្រព័ន្ធទិន្នន័យរបស់ក្រុមហ៊ុន Sony ថែមទាំងបានបញ្ចេញជាសាធារណៈនូវរចនា
រូបរាងរបស់កំពូលស្មាតហ្វូន Xperia Z4 ។
ព្រឹត្តិការណ៍សំខាន់ក្នុងវិស័យបច្ចេកវិទ្យា ក្នុងសប្ដាហ៍កន្លងទៅ គឺព័ត៌មានទាក់ទិននឹងករណីចូល លុកលុយប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុនផលិតភាពយន្ដ Sony Pictures ។ មិនត្រឹមតែ ប៉ះពាល់ដល់បណ្ដាខ្សែភាពយន្ដដែលផលិតដោយ Sony Pictures នោះទេ តែករណីខាងលើ ក៏បានធ្វើឱ្យបណ្ដាក្រុមហ៊ុនដែលស្ថិតកក្រោមដំបូលរបស់ Sony ផងដែរ។
យោងតាមព័ត៌មានថ្មីបំផុត ក្រុម hacker ដែលបានវាយប្រហារលើក្រុមហ៊ុន Sony បានបញ្ចេញ
ជាសាធារណៈនូវលិខិតមួយ របស់មេដឹកនាំនៃក្រុមហ៊ុន Sony Electronics ផ្ញើជូន CEO របស់
ផ្នែកផលិតភាពយន្ដ Sony Pictures ។ ក្នុងលិខិតនោះ Sony Electronics មានបំណងចង់ឃោស
នាស្មាតហ្វូន Xperia Z4 ក្នុងវគ្គបន្តបន្ទាប់របស់ខ្សែភាពយន្ដស្ដីអំពីចារបុរស ០០៧។
ភាគីខាង Sony Electronics ត្រៀមជាស្រេចក្នុងការផ្ដល់ប្រាក់ ២៨លានដុល្លារអាមេរិក ទៅឱ្យ
Sony Pictures ។ ក្នុងនោះ ១៨លានដុល្លារ សម្រាប់ការផ្សាយពាណិជ្ជកម្ម ៥លានដុល្លារសម្រាប់
ក្រុមហ៊ុនផលិតភាពយន្ដ និងនៅសល់ពីនេះ គឺសម្រាប់ Daniel Craig ដែលសម្ដែងជាតួឯក ក្នុង
ខ្សែភាពយន្ដ Jame Bond ។
បើទោះជាមិនមានរូបភាពអំពីផលិតផលស្មាតហ្វូន Xperia Z4 ប៉ុន្ដែ បណ្ដាព័ត៌មានដែលត្រូវបាន
គេបញ្ចេញឱ្យដឹង ក៏គ្រប់គ្រាន់ សម្រាប់ក្រុមអ្នកបច្ចេកវិទ្យាស្រមៃឃើញនូវរូបរាងលំអិតពិសេស
របស់ Xperia Z4 ដែល Sony កំពុងត្រៀមនឹងផលិត។ ក្នុងនោះ ជ្រុងទាំង ៤ របស់ Xperia Z4 នឹងមានលក្ខណៈស្រួចជាងផលិតផលមុនៗ។ ទន្ទឹមនឹងនេះ ផ្ទៃកញ្ចក់ខាងមុខ ក៏នឹងអណ្ដែតឡើង
១,២មម។ ស៊ុមទាំងមូលរបស់ស្មាតហ្វូននេះ ត្រូវបានធ្វើអំពីលោហធាតុ ដោយមានទាំងកញ្ចក់
ថ្លារលោង ទាំងនៅខាងមុខ និងខាងក្រោយ។
នៅក្នុងឃ្លាមួយផ្សេងទៀតនៃលិខិត ដែលផ្ញើតាមអ៊ីមេល បញ្ជាក់ថា រូបរាងរបស់ Xperia Z4 មាន
លក្ខណៈមូលបន្តិច ដោយមានការអធិប្បាយថា “Hardness + Softness” (រឹងមាំ និងទន់ភ្លន់)។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena