ក្រុមHackersពិភពលោក Anonymous ទើបនឹងបានធ្វើសកម្មភាពវាយសំរុកដើម្បីកាត់ផ្តាច់
នូវសេវា(DdoS) ទៅលើWebsites ជាច្រើនរបស់បណ្តារក្រសួងរដ្ឋាភិបាល តុលាការជាន់
ខ្ពស់ និងបក្សនយោបាយធំពីររបស់ឥណ្ឌា។
Anonymous បាននិយាយពីហេតុផលនៃការវាយសំរុកនេះថា ជាការសងសឹកដែលឥណ្ឌាបានធ្វើការ
រារាំងដំណើរការរបស់បណ្តារ website ចែករំលែកfile និង video ល្បីឈ្មោះដូចជាVimeo, DailyMotion,
The Pirate Bay…
Anonymous ប្រើប្រាស់YouTube ដើម្បីប្រកាសពីយុទ្ធនាការប្រឆាំងដំណើរការInternetនៅឥណ្ឌា
កាលពីចុងខែមីនា ក្រុមហ៊ុនប្រឆាំងនឹងកម្មសិទ្ធិបញ្ញាOnline Copyrightlabs (ឥណ្ឌា) បានផ្សព្វផ្សាយ
ដោយបង្ខំឲបណ្តារក្រុមហ៊ុនផ្គត់ផ្គង់សេវាInternet និងជំនួញទូរគមនាគមន៏របស់ឥណ្ឌាហាមឃាត់
អតិថិជនមិនឲចូល website ចែករំលែករឿងភាពយន្តBollywoodពីរគឺ “3” និង “Dhammu”។
បន្ទាប់ពីដឹងការហាមឃាត់នេះកាលពីពាក់កណ្តាលខែឧសភា Anonymous បានប្រារព្ធការវាយប្រ
ហារជាបន្តបន្ទាប់ទៅលើ14 websites របស់រដ្ឋាភិបាលនិងបក្សនយោបាយ។ websiteដែលត្រូវវាយ
ប្រហារខ្លាំងបំផុតគឺស្ថិតក្នុងវិស័យទូរគមនាគមន៏ ក្រសួងព័ត៌មាននិងអេឡិចត្រូនិច តុលាការជាន់ខ្ពស់
បក្សBJP និងបក្ស INC។ Website របស់ Copyrightlabs ក៏ដំណើរការលែងបាន៕
ដោយ៖ nano
ប្រភព៖ zing