CamNews

តារា 

Demba Ba ចាកចេញពី NewCastle មកនៅ Chelsea ជាមួយកុងត្រា ៣ ឆ្នាំកន្លះ

កីឡាករខ្សែប្រយុទ្ធរបស់ក្រុម NewCastle កីឡាករ Demba Ba បានយល់ព្រមចុះកុងត្រាជាមួយ
ក្រុមតោខៀវ Chelsea រយៈពេល ៣ ឆ្នាំកន្លះ។

Demba បានសម្រេចចិត្តចាកចេញពី NewCastle មកលេងឱ្យ Chelsea ជាមួយកុងត្រា ៣ ឆ្នាំកន្លះ
និងតម្លៃខ្លួន ៧ លានផោនក្នុងមួយរដូវកាល។ Demba ទំនងជាខឹងលោក Alan Pardew អ្នកដឹកនាំ
យុទ្ធសាស្រ្តក្រុមដែលបានធ្វើឱ្យ NewCastle បាក់មុខក្នុងទឹកដីដោយសារតែចាញ់ក្រុម Everton
ក្នុងលទ្ធផល ២ ទល់ ១ កាលពីថ្ងៃពុធកន្លងមកនេះ។

កីឡាករ Demba បានចូលរួមជាមួយ NewCastle នារដូវកាល ២០១១ ក្នុងខែមិថុនា ដែលគេបាន
ផ្ទេរមកពីក្រុម WestHam ហើយក្នុងការលេងឱ្យ NewCastle នេះគេបានស៊ុតបញ្ជូលទីបានចំនួន
១៣ គ្រាប់៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Skysport 


Tags: football sport